សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc នៅឡាវ

សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc នៅឡាវ - ảnh 1
សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc នៅឡាវ

          (VOV)_នារសៀលថ្ងៃទី២៦ ធ្នូ នៅទីក្រុងវៀងច័ន្ទ (ឡាវ) ក្នុងឱកាសអញ្ជើញ
ជាសហអអិបតីកិច្ចប្រជុំលើកទី៣៨ ​គណៈកម្មាធិការអន្តររដ្ឋាភិបាល ស្ដីពី​កិច្ចសហ
ប្រតិបត្តិការទ្វេភាគីវៀតណាម-ឡាវ  ឡាវ-វៀតណាម លោក Nguyen Xuan Phuc  
ឧបនាយករដ្ឋមន្ត្រី ​និងជាប្រធាន​គណៈកម្មាធិការសហប្រតិបត្តិការវៀតណាម 
បានអញ្ជើញទៅសម្ដែងការ​គួសម អគ្គលេខាបក្ស ប្រធានរដ្ឋ នាយករដ្ឋមន្ត្រី និង
ប្រធានរដ្ឋសភាឡាវ។ នៅ​ក្នុងជំនួបទាំងនេះ លោក Nguyen Xuan Phuc បានអះអាងថា៖ បក្ស រដ្ឋ និង​ប្រជាជន​វៀតណាមបានយកចិត្តទុកដាក់ និងផ្តល់អាទិ
ភាពខ្ពស់បំផុត ក្នុងការ​ពង្រឹង​និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គី
ពិសេស និង​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ និងចាត់់ទុកចំ
ណង​សាមគ្គីភាព​ពិសេស វៀតណាមនិងឡាវជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន
 ​ជាកក្តាសម្រេច ចំពោះបុព្វហេតុបដិវត្តរបស់ប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្ត្រី
 លោក Nguyen Xuan Phuc ក៏បានអះអាងថា៖​វៀតណាមគាំទ្រ និងធ្វើអស់​ពី​កម្លាំង
កាយចិត្តរបស់ខ្លួន ដើម្បីជួយឧបត្ថម្ភឡាវ បំពេញតួនាទីជាប្រធានអាស៊ាន ២០១៦
 ប្រកបដោយជោគជ័យ។ លោកក៏បានជូនដំណឹងចំពោះបណ្ដាថ្នាក់ដឹកនាំជាន់
ខ្ពស់ឡាវ អំពីស្ថានភាពសហប្រតិបត្តិការរវាងគណៈកម្មាធិការសហប្រតិបត្តិការ
រវាងប្រទេសទាំងពីរ ក្នុងឆ្នាំ ២០១២៥ ទិសដៅភារកិច្ចសហប្រតិបត្តិការក្នុង​ដំណាក់កាល ២០១៦-២០២០និងខ្លឹមសារសំខាន់ផ្សេងៗទៀត។

រីឯ បណ្ដាថ្នាក់ដឹកនាំឡាវបានអះអាងថា៖បក្ស រដ្ឋឡាវវាយតំលៃខ្ពស់ចំពោះកិច្ច
សហប្រតិបត្តិការរវាងគណៈកម្មាធិការសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់
តែជិតស្និទ្ធិនិងមានប្រសិទ្ធិភាពខ្ពស់ថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ​ និងជឿជាក់
ថា៖​កិច្ចប្រជុំ​លើកទី៣៨ គណៈកម្មាធិការអន្តររដ្ឋាភិបាលស្ដីអំពីកិច្ចសហប្រតិបត្តិ
ការ​វៀតណាម-ឡាវ និងឡាវ-វៀតណាម ប្រកបដោយជោគជ័យ រួមចំណែក​ជំរុញ
​​ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរអោយបានខ្លាំង
ក្លាថែមទៀត។ 

នារសៀលថ្ងៃដដែល ឧបនាយកររដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានទៅសាកសួរសុកទក្ខ និងជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថាន
ទូតវៀតណាមនៅឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ