សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Damនៅខាងក្រៅសន្និសីទ ACD
|
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បាន អញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានាធិបតីស្រីលង្កាលោក Maithripala Sirisena |
(VOVworld)-នាថ្ងៃទី១០តុលានៅខាងក្រៅសន្និសីទជាន់ខ្ពស់សន្ទនាសហប្រតិបត្តិ
ការអាស៊ី (ACB) លើកទី២ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បាន
អញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានាធិបតីស្រីលង្កាលោក Maithripala
Sirisena និងជួបពិភាគ្សាការងារជាមួយឧបនាយករដ្ឋមន្ត្រីកាតា លោក Ahmed Bin
Abdullah bin Zaid Al-Mamoud។ ក្នុងជំនួបជាមួយប្រធានាធិបតីស្រីលង្កាលោក
Maithripala Sirisena ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានអះអាង
ថាវៀតណាមយកចិត្តទុកដាក់ជានិច្ចនិងមានបំណងអភិវឌ្ឍន៍ថែមទៀតនូវទំនាក់
ទំនងមិត្ត ភាពជាប្រពៃណីនិងសហប្រតិបត្តិការជាមួយស្រីលង្កា។ ឧបនាយករដ្ឋ
មន្ត្រី លោក Vu Duc Dam បានស្នើថា ភាគីទាំងពីរនឹងបន្តគាំទ្រគ្នាទៅវិញទៅមក
លើបណ្តាវេទិកាអន្តរ ជាតិនិងតំបន់ ព្រមទាំងសហប្រតិបត្តិការសំដៅការពារផល
ប្រយោជន៍ជាក់ស្តែងរបស់ ក្រុមប្រទេសកំពុងអភិវឌ្ឍន៍។
ក្នុងថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញជួបពិភាគ្សា
ការងារជាមួយឧបនាយករដ្ឋមន្ត្រីកាតា លោក Ahmed Bin Abdullah bin Zaid Al-
Mamoud។ នៅទីនេះ លោក Vu Duc Dam មានបំណងថា កាតានឹងទទួលស្គាល់យ៉ាង
ឆាប់នូវរបបសេដ្ឋកិច្ចទីផ្សារពេញលេញរបស់វៀតណាមដូចដែលបានព្រមព្រៀងនៅ
ក្នុងកិច្ចប្រជុំលើកទី២នៃគណៈកម្មាធិការចម្រុះវៀតណាម-កាតាហើយនោះ៕