សកម្មភាពរបស់ឧបនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នៅកូរ៉េខាងត្បូង
(VOVworld)-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូងនាថ្ងៃទី២១
មករា ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានមាន ការជួប
សន្ទនាជាមួយឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនិងយុទ្ធិ សាស្រ្ត
កូរ៉េខាងត្បូងលោក Hyun Oh-Seok។ នៅទីនេះភាគីទាំងពីរបានឯកភាពបង្កើនការ
ផ្លាស់ប្តូរដំណើរទស្សនកិច្ចនិងការជួបប្រាស្រ័យរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។
|
ឧបនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ជួនសន្ទនាជាមួយនាយករដ្ឋ
មន្រ្តីកូរ៉េខាងត្បូង (រូបថតៈ baodientuchinhphu.vn ) |
ទន្ទឹមនឹងនោះ ភាគីទាំងពីរបានពិនិត្យការបង្ករលក្ខណៈងាយស្រួលសម្រាប់ទំនិញវៀតណាមនាំចេញទៅកូរ៉េខាងត្បូង រួមទាំងជម្រុញកិច្ចសហ ប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាថ្មី និងឧស្សាហកម្មឧបត្ថម្ភ។ លោក Nguyen
Xuan Phuc បានអះអាងឡើងវិញនូវការដែលរដ្ឋាភិបាលវៀតណាម នឹងប្រើ
ប្រាស់ខ្ទង់កម្ចីអនុគ្រោះចំនួន១០០លាន ដុល្លារអាមេរិករបស់រដ្ឋាភិបាលកូរ៉េខាង
ត្បូងក្នុងការបង្កើនសមិទ្ធភាពលាតត្រ ដាងអនុវត្តន៍រដ្ឋាភិបាលអេឡិកត្រូនិកនៅ
វៀតណាម ព្រមទាំងស្នើរដ្ឋាភិបាល កូរ៉េខាងត្បូងបន្តមានការយកចិត្តទុកដាក់
ដល់បណ្តាគំរោងការ កម្មវិធីសហ ប្រតិបត្តិការស្នូលរវាងប្រទេសទាំងពីរ។
ឧបនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Hyun Oh-Soek អះអាងថាកូរ៉េខាង ត្បូងជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូរសំខាន់ក្នុងតំបន់ និងជាដៃគូ១ក្នុង ចំណោមដៃគូរស្នូលក្នុងគោលនយោបាយផ្តល់ ODA របស់កូរ៉េខាងត្បូងផងដែរ។
នាថ្ងៃទិ២១មករាដដែលលោក NguyenXuan Phuc បានដំណើរកាតចរចារជាមួយ
ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Cang Chang Hi។លោក NguyenXuan Phucបាន
ស្នើរដ្ឋសភាកូរ៉េខាងត្បូងបន្តគាំទ្រនិងជំរុញការពង្រីកទំនាក់ទំនងទ្វេភាគី។លោក
Cang Chang Hiអះអាងថា៖រដសភាកូរ៉េខាងត្បូងបន្តគាំទ្រនិងបង្កលក្ខណះចាំបាច់
ដើម្បីបង្កើនទំនាក់ទមនងសហប្រតិបត្តិការយុទ្ឋសាស្រ្តវៀតណាមកូរ៉េខាងត្បូង៕