សកម្មភាពរបស់ឧបនាយករដ្ឋមន្រ្តីវៀតណាម Pham Binh Minh នៅមហាសន្និបាទអ.ស.ប
(VOVworld) - នាថ្ងៃទី២៥ កញ្ញា នៅខាងក្រៅនៃមហាសន្និបាតអ.ស.បនៅទីក្រុង
ញូយ៉ក អាមេរិក ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម
លោក Pham Binh Minh បានមានជំនួបសន្ទនាទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការ
បរទេសរបស់ ទួរគីប៊ុលហ្ការី ម៉ាសេដូន វីណេហ្សួអេឡា និងហ្គែណាដា។
នៅបណ្ដាជំនួបនេះ លោក Pham Binh Minh បានសង្កត់ធ្ងន់ថា វៀតណាមមានគោល
បំណងជំរុញខ្លាំងថែមទៀតទំនាក់ទំនងទ្វេភាគីជាមួយប្រទេសទាំងអស់នេះលើ
គ្រប់វិស័យ។លោក Pham Binh Minh ក៏បានលើកឡើងច្បាស់នូវការខំប្រឹងប្រែង
របស់វៀតណាមក្នុងការដោះស្រាយបញ្ហាសកលលោកនានា ហើយស្នើរឲ្យ
បណ្ដាប្រទេសនេះគាំទ្រវៀតណាមក្នុងការឈរឈ្មោះក្នុងក្រុមប្រឹក្សាសេដ្ឋកិច្ច
សង្គមនៃអ.ស.បអាណតិ្ត២០១៦-២០១៨ ក្រុមប្រឹក្សាសន្តិសុខអាណតិ្ត២០២០-
២០២១ និងក្រុមប្រឹក្សាប្រតិបតិ្តUNESCO អាណតិ្ត២០១៥-២០១៩។
ចំពោះទួរគី លោក Pham Binh Minh បានស្នើរឲ្យរដ្ឋាភិបាលនៃប្រទេសនេះ ត្រួត
ពិនិត្យលុបចោលបណ្ដាវិធានការការពារ និងពន្ធប្រឆាំងការបង្ខូចតំលៃទៅលើ
ផលិតផលស្បែកជើង កាត់ដេរបស់វៀតណាម ព្រមទាំង បន្តបង្កលក្ខណៈងាយ
ស្រួល និងបង្កើនការទទួលពលករវៀតណាម។
|
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh (ខាងស្ដាំ)
ក្នុងជំនួបសន្ទនាទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេសទួរគីលោក Mevlut Cavusoglu (រូបថត៖TTXVN) |
ចំពោះប៊ុលហ្គារី លោក Pham Binh Minh បានស្នើរថា បន្តជំរុញការសម្រេចកិច្ច
ចរចារអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមនិងEUក្នុងឆ្នាំ
២០១៤ ក៏ដូចជាការដែល EU ឆាប់ទទួលស្គាល់បទកំណត់សេដ្ឋកិច្ចទីផ្សាររបស់
វៀតណាមផងដែរ។
ចំពោះម៉ាសេដូន លោក Pham Binh Minh បានស្នើរឲ្យប្រទេសនេះបង្កើនបរិមាណ
អាហាររូបករណ៍សំរាប់និសិត្សវៀតណាម។
ចំពោះវីណេហ្សួឡា លោក Pham Binh Minh បានស្នើរឲ្យប្រទេសនេះបង្កលក្ខណៈ
ងាយស្រួលនិងជួយដោះស្រាយរាល់ការលំបាកនៃគម្រោងសហប្រតិបតិ្តការ
ប្រេងឧស្ម័នរបស់វៀតណាមនៅវីណេហ្សួឡា។
ចំពោះហ្គែណាដា លោក Pham Binh Minh បានអះអាងថា វៀតណាមយកចិត្តទុក
ដាក់ដល់ទំនាក់ទំនងមិត្តភាពប្រពៃណីជាមួយហ្គែណាដា និងស្នើរឲ្យប្រទេស
ទាំង២ជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មថែមទៀត។
នាថ្ងៃដ៏ដែល លោក Pham Binh Minh ក៏បានជួបសន្ទនានិងផ្លាស់ប្ដូមតិយោបល់
ជាមួយអ្នកប្រាជ្ញមួយចំនួននៃសកលវិទ្យាល័យ Harvard។លោក បានស្នើរឲ្យ
បណ្ដាអ្នកប្រាជ្ញទាំងនេះ បង្កើនការផ្លាស់ប្ដូរជាមួយស្ថាប័នស្រាវជ្រាវនានានៃ
វៀតណាម ជាពិសេសគឺ អំពីបញ្ហាសេដ្ឋកិច្ចម៉ាក្រូបទពិសោធន៍ក្នុងការរៀបចំ
រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញនិង អភិវឌ្ឍន៍យ៉ាងចីរភាព៕