សកម្មភាពរំលឹកខួបទិវាបុណ្យជាតិវៀតណាមទី២កញ្ញានៅឯបរទេស
(VOVWORLD) - នាថ្ងៃទី៤ ខែកញ្ញា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្រុមបេសកកម្ម តំណាងអចិន្ត្រៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ (អ.ស.ប) អង្គការ ពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិផ្សេងៗទៀត បានរៀបចំពិធី ជប់លៀងយ៉ាងមហោឡារឹកក្នុងឱកាសខួបលើកទី៧៣ទិវាបុណ្យជាតិវៀតណាមទី២កញ្ញា។
ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត Duong Chi Dung ប្រធានក្រុមបេសក កម្មវៀតណាមប្រចាំទីក្រុងហ្សឺណែវ បានអះអាងថា វៀតណាមមានគោលបំណង និងខិតខំប្រឹងប្រែងកសាងទំនាក់ទំនងការទូតយ៉ាងរឹងមាំនិងសម្បូរបែបជាមួយ ប្រទេសទាំងឡាយលើទូទាំងពិភពលោក រក្សាតួនាទីសកម្មនៅវេទិកាពហុភាគី ជាច្រើន ព្រមទាំងជាសមាជិកសកម្មនៃអង្គការអន្តរជាតិប្រមាណជាង៦០អង្គភាព ផងដែរ។ ឯកអគ្គរដ្ឋទូត Duong Chi Dung បានសង្កត់ធ្ងន់ថា ក្នុងអំឡុង៤ទសវត្ស ជាសមាជិកអ.ស.បកន្លងមក វៀតណាមជានិច្ចកាលរក្សាគោលដៅដ៏ខ្ពង់ខ្ពស់នៃ អង្គការធំបំផុតផែនដីនេះ គឺកសាងពិភពលោកមួយប្រកបដោយសុខសន្តិភាព សន្តិសុខនិងវឌ្ឍនភាព។ ក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូត Duong Chi Dung បានឲ្យដឹងថា ដោយមានស្មារតី “ដៃគូដើម្បីសន្តិភាពចីរភាព” នោះ វៀតណាម នឹងចុះឈ្មោះកាន់តំណែងជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាអ.ស.បអាណត្តិ ២០២០-២០២១។ វៀតណាមអំពាវនាវនិងជឿជាក់ទៅលើការគាំទ្ររបស់ប្រទេស ផ្សេងៗក្នុងការបោះឆ្នោតដែលគ្រោងនឹងប្រព្រឹត្តទៅនាឆ្នាំ២០១៩ខាងមុខនេះ។
ក្នុងពេលនោះ ស្ថានទូតវៀតណាមប្រចាំឈីលីក៏បានរៀបចំពិធីរំលឹកខួប លើកទី៧៣ទិវាបុណ្យជាតិយ៉ាងមហោឡារឹកនៅរដ្ឋធានី Santiago de Chile ដោយមានការចូលរួមរបស់អតីតប្រធានាធិបតីឈីលីលោក Eduardo Frei Ruiz-Tagle ផងដែរ៕