សកម្មភាពរំលឹកខួបទិវាពលកម្មអន្តរជាតិថ្ងៃទី ១ ឧសភា លើពិភពលោក

(VOVWORLD) - នាថ្ងៃទី ១ ឧសភា ប្រធានបក្សកុម្មុយនិស្តគុយបា លោក Raul Castro និងប្រធានក្រុមប្រឹក្សារដ្ឋគុយបា លោក Miguel Diaz-Canel បានធ្វើអធិបតីពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាពលកម្មអន្តរជាតិ ថ្ងៃទី ១ ឧសភា នៅរដ្ឋធានី La Habana ដោយបានការចូលរួមរបស់ពលកររាប់ពាន់នាក់។
សកម្មភាពរំលឹកខួបទិវាពលកម្មអន្តរជាតិថ្ងៃទី ១ ឧសភា លើពិភពលោក - ảnh 1 សកម្មភាពរំលឹកខួបទិវាពលកម្មអន្តរជាតិថ្ងៃទី ១ ឧសភា លើពិភពលោក

នាថ្ងៃទី ១ ឧសភា ប្រធានបក្សកុម្មុយនិស្តគុយបា លោក Raul Castro និងប្រធានក្រុមប្រឹក្សារដ្ឋគុយបា លោក Miguel Diaz-Canel បានធ្វើអធិបតីពិធីរំ លឹកខួបអនុស្សាវរីយ៍ទិវាពលកម្មអន្តរជាតិ ថ្ងៃទី ១ ឧសភា នៅរដ្ឋធានី La Habana ដោយបានការចូលរួមរបស់ពលកររាប់ពាន់នាក់។ នាថ្ងៃទី ១ ឧសភា នៅរាជធានីភ្នំ ពេញ នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាពលកម្មអន្តរជាតិជាមួយ កម្មកររាប់ពាន់នាក់នៅមជ្ឈមណ្ឌលសេដ្ឋកិច្ចពិសេសភ្នំពេញ។ ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុន សែន បានបរិភោគបាយថ្ងៃត្រង់និងថតរូប ជាមួយកម្មករនានាផងដែរ។ លោកនាយករដ្ឋមន្ត្រីបានប្រគល់ជូនកម្មករម្នាក់ៗនូវ ចំនួនប្រាក់ ៥ ម៉ឺនរៀល។ នៅអាល្លឺម៉ង់ ប្រជាពលកររាប់សិបពាន់នាក់បានចូលរួមការដង្ហែរក្បួនក្នុងទូទាំងប្រទេសដើម្បីអំពាវនាវការពារសិទ្ធិរបស់ពលករចំពោះមុខរលកសកលភាវូបនីយកម្ម។ ក្នុងពេលនោះ នៅទីក្រុងជាង ៧០ ក្នុងទូទាំងប្រទេសអេស្ប៉ាញបានប្រព្រឹត្តទៅបណ្ដាការធ្វើបាតុកម្មដើម្បីអំពាវនាវជំរុញសមភាពភេទបង្កើនប្រាក់បៀវត្យន៍និងប្រាក់ចូលនិវត្តន៍ក្នុងកាលៈទេសៈដែលខឿនសេដ្ឋកិច្ចជាតិកំពុងស្តារឡើងវិញជាបណ្តើរៗ។ នៅរដ្ឋធានីម៉ានីល ហ្វីលីពីន ប្រជាជនចំនួន ៥ ពាន់នាក់បានដើរដង្ហែរក្បួនសំដៅអំពាវនាវរដ្ឋាភិបាលដោះស្រាយបញ្ហាប្រាក់បៀវត្យន៍ទាបនិងអត្រាបាត់អាជីពខ្ពស់។

នៅកូរ៉េខាងត្បូង ប្រជាជនចំនួន ១ សែននាក់បានដើរដង្ហែរក្បួន នៅរដ្ឋធានីសេអូលដើម្បីអំពាវនាវរដ្ឋាភិបាលបង្កើនប្រាក់បៀវត្យន៍ លុបចោល  ផែនការរៀបចំរចនាសម្ព័ន្ធផ្នែកដម្លើងនាវានិងរថយន្តឡើងវិញ ក៏ដូចជា កែទម្រង់ បណ្ដាសម្ព័ន្ធក្រុមហ៊ុនធំៗផងដែរ។ នាថ្ងៃទី ១ ឧសភា បណ្ដាអង្គការសហជីពនិង សង្គម ចលនាដើម្បីពលករនៅប្រទេសអាម៉ារិកឡាទីនជាច្រើនបានរៀបចំ ពិធីមីទ្ទីញនិងការដង្ហែរក្បួនក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាពលកម្មអន្តរជាតិ នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ