សកម្មភាពរំលឹកខួបលើកទី១១០ទិវាលោកប្រធានហូជីមិញចាកចេញពីប្រទេសទៅស្វែងរកមាគ៌ាសង្គ្រោះជាតិ

(VOVWORLD) - នាយប់ថ្ងៃទី៤ ខែមិថុនា នៅទីក្រុងហាណូយ គណៈកម្មា ធិការ ឃោសនាអប់រំមជ្ឈឹម បញ្ជាឲ្យកាសែតអេឡិចត្រូនិកបក្សកុម្មុយនិស្តវៀត ណាម រៀបចំកម្មវិធីសិល្បៈពិសេសក្រោមប្រធានបទ “លោកអ៊ុំជាជំនឿជឿ ជាក់លើជ័យជំនះ”។ 

ក្នុងឱកាសរំលឹកខួបលើកទី១១០ទិវាលោកប្រធានហូជីមិញចាកចេញពីមាតុភូមិទៅស្វែងរកមាគ៌ាសង្គ្រោះជាតិ (៥ មិថុនា ១៩១១ - ៥ មិថុនា ២០២១) នាព្រឹកថ្ងៃទី៥ ខែមិថុនា នៅសារមន្ទីរហូជីមិញសាខាទីក្រុង ហូជីមិញ (កំពង់ផែ Nha Rong) គណៈប្រតិភូថ្នាក់ដឹកនាំគណៈកម្មាធិការ បក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការ រណសិរ្សមាតុភូមិវៀតណាមទីក្រុង ហូជីមិញ ដឹកនាំដោយលោក Nguyen Van Nen សមាជិកការិយាល័យនយោបាយនិងជាលេខាគណៈកម្មាធិការ បក្សទីក្រុងហូជីមិញ បានមកអ៊ុជធូបទៀន ថ្វាយផ្កាដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធ លោកប្រធានហូជីមិញ។
សកម្មភាពរំលឹកខួបលើកទី១១០ទិវាលោកប្រធានហូជីមិញចាកចេញពីប្រទេសទៅស្វែងរកមាគ៌ាសង្គ្រោះជាតិ - ảnh 1កម្មវិធីសិល្បៈពិសេស “លោកអ៊ុំជាជំនឿជឿជាក់លើជ័យជំនះ”។ (រូបថត៖ VNA)
នាយប់ថ្ងៃទី៤ ខែមិថុនា នៅទីក្រុងហាណូយ គណៈកម្មាធិការ ឃោសនាអប់រំមជ្ឈឹម បញ្ជាឲ្យកាសែតអេឡិចត្រូនិកបក្សកុម្មុយនិស្តវៀត ណាម រៀបចំកម្មវិធីសិល្បៈពិសេសក្រោមប្រធានបទ “លោកអ៊ុំជាជំនឿជឿ ជាក់លើជ័យជំនះ”។ ដោយសារផលប៉ះពាល់បណ្ដាលមកពីជម្ងឺរាតត្បាត កូវីដ ១៩ កម្មវិធីត្រូវបានធ្វើឡើងដោយគ្មានទស្សនិកជន ហើយត្រូវបាន ផ្សាយផ្ទាល់ដោយស្ថានីយ៍ទូរទស្សន៍ជាតិវៀតណាម។
ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី១៧ មិថុនា បណ្ណាល័យហាណូយ បានរៀបចំ ការតាំងពិព័រណ៍សៀវភៅ កាសែត ក្រោមប្រធានបទ “ដំណើរតាមជំហាន របស់លោកប្រធានហូជីមិញ”។ ការតាំងពិព័រណ៍នេះបង្ហាញខ្លឹមសារចំនួន ៤៖ “ចាប់ពីភូមិផ្កាឈូកដល់កំពង់ផែ Nha Rong”; “លោកប្រធានហូជីមិញ -វីរជនរំដោះប្រជាជាតិ - អ្នកវប្បធម៌ល្បីឈ្មោះនៃពិភពលោក”; “ការសិក្សា រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទហូជីមិញ”; “លោកប្រធានហូជីមិញជាមួយរដ្ឋធានីហាណូយ - រដ្ឋធានីហាណូយជាមួយ លោកប្រធានហូជីមិញ”។
ក្នុងឱកាសនេះដែរ រោងបោះពុម្ភផ្សាយនយោបាយជាតិ “ការពិត” បាន សហការជាមួយសមា គមន៍ជនវៀតណាមនៅរុស្ស៊ី ក្នុងការបកប្រែនិងបោះ ពុម្ភផ្សាយសៀវភៅដោយមានចំណងជើងថា “សកម្មភាពរបស់លោក Nguyen Ai Quoc នៅសហភាពសូវៀត (១៩២៣ - ១៩៣៨)។ លោកបណ្ឌិត Nguyen Quoc Hung អនុប្រធានសមាគមន៍ជនវៀតណាមនៅរុស្ស៊ីបានឲ្យដឹងថា៖ “យើងចាំបាច់ត្រូវបន្តបកប្រែនិងផ្សព្វផ្សាយស្នាដៃរបស់លោកប្រធានហូជីមិញក៏ដូចជាសៀវភៅដែលសរសេរអំពីលោកប្រធាន ដោយសារនេះគឺ ជាការបន្តវេន ការពង្រីកគ្រប់តម្លៃទាំងអស់នៃសតិអារម្មណ៍ សីលធម៌និង ស្មារតីរបស់លោកប្រធានហូជីមិញ។ ជាពិសេស ដើម្បីឲ្យជំនាន់វ័យក្មេង អាចចេះដឹងពីប្រពៃណីវប្បធម៌និងប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់រវាងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងជួយប្រជាជាតិយើងទាំងពីរកាន់តែខិតមកជិតគ្នាថែមទៀត”។
នាព្រឹកថ្ងៃទី៥ មិថុនា វិទ្យុសម្លេងវៀតណាមបានអនុវត្តន៍កម្មវិធីផ្សាយ សម្លេងពិសេស ក្រោមប្រធានបទ “ដំណើរស្វែងរកអនាគតរបស់ប្រជាជាតិ” ដោយមានបំណងចង់ស្រាយបំភ្លឺឲ្យបានច្បាស់នូវដំណើរអស់រយៈ៣០ឆ្នាំស្វែងរក មាគ៌ាសង្គ្រោះជាតិរបស់លោកប្រធានហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ