សកម្មភាពរំលឹកខួបលើកទី១២៥នៃទិវាកំណើតលោកប្រធានហូជីមិញ


សកម្មភាពរំលឹកខួបលើកទី១២៥នៃទិវាកំណើតលោកប្រធានហូជីមិញ - ảnh 1
សកម្មភាពរំលឹកខួបលើកទី១២៥នៃទិវាកំណើតលោកប្រធានហូជីមិញ (ឯកសារ)


        Vovworld-នាយប់ថ្ងៃទី១៤ឧសភានៅទីក្រុង Thai Nguyen ខេត្ត Thai Nguyen
គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន​ខេត្ត Thai
Nguyen បានរៀបចំកម្មវិធីសិល្បៈពិសេសដោយប្រធានបទ ផ្ការាប់​ពាន់ទង​ជូន
លោកអ៊ុំហូ។ ចូលរួមកម្មវិធីមានរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ​លោក
Nguyen Bac Son ដំណាងថ្នាក់ដឹកនាំខេត្តមួយចំនួន ថ្នាក់ដឹកនាំខេត្ត Thai Nguyen
និងប្រជាជនជាច្រើនកុះករនៅដំបន់។ បណ្ដាឈុតសម្ដែងចម្រៀងដ៏​ពិសេស​ក្នុង
កម្មវិធីនេះបានបន្សល់នូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅក្នុងទឹកចិត្ត​ទស្សនិកជន។

        មុននោះនាថ្ងៃទី១៣ឧសភាទស្សនាវដ្តីចំរុះអាមេរិកឡាទីនបានសហការជា​
មួយស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទីនរៀបចំការសន្ទនាក្នុងឱកាសរំលឹក​ខួប
លើកទី១២៥នៃទិវាកំណើតលោកប្រធានហូជីមិញ(ទី១៩ឧសភា១៨៩០-ទី១៩​
ឧសភា២០១៥) នៅទីស្ដីការសមាគមពលករអាហ្សង់ទីន។ នៅទីនេះ ឯកអគ្គរដ្ឋទូត
​​​វៀតណាមប្រចាំនៅអាហ្សង់ទីនលោក Nguyen Dinh Thao បាន​អះអាងថា​ក្រោយ
រយៈពេល៤០ឆ្នាំឯកភាពប្រទេសជាតិមក សតិអារម្មណ៍អំពី​ឯករាជ្យសេរីភាពរបស់
លោកប្រធានហូជីមិញបន្តបំភ្លឺគោលមាគ៌ាកសាងនិង​អភិវឌ្ឍន៍ឧស្សាហូបនីយកម្ម
និងទំនើបភាវូបនីយកម្មនៅវៀតណាម។ ប្រជាជន​វៀតណាមដណ្ដើមបានសមិទ្ធិ
ជាច្រើនទាំងខាងសេដ្ឋកិច្ចវប្បធម៍និងសង្គម​ចូលរួម​សកម្ម​និងម្ចាស់ការក្នុងដំណើរ
ការសមាហរណកម្មពិភពលោក។
នាថ្ងៃទី១៤ឧសភានៅរដ្ឋធានី Algiers ស្ថានទូតវៀតណាមប្រចាំ​នៅអាល់ហ្សេរី បានរៀបចំពិធីរំលឹកខួបលើកទី១២៥នៃទិវាកំណើតលោកប្រធានហូជីមិញ(ទី១៩ ឧសភា)។​កម្មាភិបាលមន្ត្រីស្ថានទូតនិងស្ថាប័នតំណាងវៀតណាម​រួមជាមួយតំណាង ជនវៀតណាមដែលកំពុងរស់នៅនិងរកស៊ីនៅអាល់ហ្សេរីបាន​ចូលរួម។ នៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល់ហ្សេរីលោក Vu The Hiep បានសង្កត់ធ្ងន់ទៅ លើសតិអារម្មណ៍ហូជីមិញក្នុងការតស៊ូរំដោះជាតិនិង​កសាង​សន្តិភាព។​ ឯកអគ្គរដ្ឋទូត ក៏បានអំពាវនាវសហគមន៍ជនវៀតណាមនៅ​អាល់ហ្សេរីរៀនសូត្រនិងធ្វើតាមគំរូ សីលធម៍លោកប្រធានហូជីមិញដោយពង្រីក​ប្រពៃណីតស៊ូរបស់ប្រជាជនដើម្បីកសាង ប្រទេសវៀតណាមអរីយធម៍សម្បូររុង​រឿងសន្តិភាពនិងស្ថិរភាព។

        ក្នុងឱកាសនេះដែរលោក Vu Xuan Hong ប្រធានសម្ព័ន្ធបណ្ដា​អង្គការ​មិត្តភាព​វៀត ណាមបានដឹកនាំគណៈប្រតិភូចូលរួមសកម្មភាព ទេសចរណ៍​ក្រហម-តាមស្នាមជើង លោកប្រធានហូជីមិញនិងមហោស្រពប្រជាជនព្រំដែន​វៀតណាម-ចិន ចាប់ពីថ្ងៃទី១៧ ដល់២២ឧសភានៅខេត្ត Guangxi ចិន។ នេះ​ជា​សកម្មភាព ជាក់ស្ដែងរួមចំណែក ឃោសនាអប់រំអំពីការបង្កើនចំណងមិត្តភាពការ​យល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជន នៃប្រទេសទាំងពីរវៀតណាមនិងចិន។

        ចាប់ពីថ្ងៃទី១៧ដល់២១ឧសភា សមាគមមិត្តភាពវៀតណាម-ឡាវ សមាគម​មិត្តភាព វៀតណាម-ថៃបានសហការរៀបចំសកម្មភាពតាមស្នាមជើងលោក​ប្រធាន​ហូជីមិញដើម្បី ជួយឲ្យឥស្សរៈជនមិត្តភាពវៀតណាមឡាវនិងថៃទៅកាន់​កន្លែង​ដែលលោកប្រធាន ហូជីមិញធ្លាប់ធ្វើសកម្មភាពនៅទឹកដីឡាវនិងថៃ។ គណៈប្រតិភូដឹកនាំដោយអនុប្រធាន សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម​លោកស្រី Nguyen Thi Hoang Van៕

ប្រតិកម្មទៅវិញ

ផ្សេងៗ