សកម្មភាពរំលឹកខួបលើកទី១២៥នៃទិវាកំណើតលោកប្រធានហូជីមិញនៅក្នុងនិងក្រៅប្រទេស

(VOVworld)-នាថ្ងៃទី១៩ឧសភា គឺគំរប់លើកទី១២៥នៃ ទីវាកំណើតលោកប្រធាន
ហូជីមិញ (ថ្ងៃទី១៩ឧសភា១៨៩០-១៩ភសភា២០១៥)។ នាប៉ុន្មានថ្ងៃកន្លងទៅនៅ
ក្នុងនិងក្រៅប្រទេសវៀតណាម  បានប្រព្រឹត្តទៅសកម្មភាពរំលឹកខួបនិងលើកដំ
កើងលោកប្រធានហូជីមិញយ៉ាងច្រើនកុះករ។

        នៅទីក្រុងហូជីមិញនាព្រឹកថ្ងៃទី១៩ឧសភា គណៈកម្មាធិការបក្ស ក្រុមប្រឹក្សា
ប្រជាជន គណៈកម្មាធិការប្រជាជ​ន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀត
ណាមទីក្រុង បានរៀបចំពិធីអុជធូប​ រំលឹកវិញ្ញក័្ខន្ធលោកប្រធានហូជីមិញ នៅសារ
មន្ទីហូជីមិញ។

សកម្មភាពរំលឹកខួបលើកទី១២៥នៃទិវាកំណើតលោកប្រធានហូជីមិញនៅក្នុងនិងក្រៅប្រទេស - ảnh 1
សកម្មភាពរំលឹកខួបលើកទី១២៥ឆ្នាំនៃទិវាកំណើតលោកប្រធាន
ហូជីមិញនៅវៀតណាម (រូបថតៈ )

        មុននោះ នាយប់ថ្ងៃទី១៨ឧសភា គណៈកម្មការគ្រប់គ្រងប្រាងដំកល់សព លោកប្រធានហូជីមិញនិងស្ថានីយ៍ទូរទស្សន៍វៀតណាម បានរៀបចំកម្មវិធី ផ្សាយ
បន្តផ្ទាល់ពិសេស ស្តីអំពី “បំណងប្រាថ្នារបស់លោកប្រធានហូជីមិញ”។ កម្មវិធីនេះ​បានលើកត្រដែតអំពីបំណងប្រាថ្នារបស់លោកប្រធានហូជីមិញ តាម រយៈដំណើរ
ការទៅកាន់បរទេសស្វែងរកគោលមាគ៌ាសម្រាប់ប្រទេសជាតិ។

        បណ្តាសកម្មភាពរំលឹកខួបលើកទី១២៥ នៃទិវាកំណើតលោកប្រធានហូជីមិញ ក៏បានប្រព្រឹត្តទៅយ៉ាងផុលផុសលើទូទាំងប្រទេសវៀតណាមទៀតផង។

        រួមជាមួយគ្នានោះ នាថ្ងៃទី១៨ឧសភា នៅមហាវិទ្យាល័យ Saint Petersburg
របស់រុស្ស៊ី បានប្រព្រឹត្តទៅសិក្ខាសាលាអន្តរជាតិ ក្រោមប្រធានបទ “កេរិ៍ដំណែល របស់លោកប្រធានហូជីមិញនិងសម័យកាលបច្ចុប្បន្ន”។ នៅទីនេះ បណ្តាអ្នក វិទ្យាសាស្រ្តរុស្ស៊ីនិងវៀតណាមបានឧទ្ទេសនាមបទអន្តរាគមន៍ជាច្រើន ដែលក្នុង
នោះ ស្តិពីសីលធម៌ សតិអារម្មណ៍ និងទស្សនៈរបស់លោកប្រធានហូជីមិញ ចំពោះ បណ្តាបញ្ហាមានចរិតលក្ខណៈប្រវត្តិសាស្រ្តនិងសម័យកាលជាដើម។ 
        ក្នុងក្របខ័ណ្ឌនៃដំណើរតាមស្នាមជើងលោកប្រធានហូជីមិញ នាយប់ថ្ងៃ
ទី១៨ឧសភានៅខេត្ត​ Nakhonphanom (ថៃ) បានប្រព្រឹត្តទៅកម្មវិធីជួបប្រាស្រ័យ
មិត្តភាពវៀតណាម-ឡាវ-ថៃ។ តាមរយៈសកម្មភាពនេះបានជួយឲ្យប្រជាជននៃ
ប្រទេសទាំង៣ យល់ច្បាស់ពីដំណើរការសកម្មភាពបដិវត្តន៍របស់លោកប្រធាន
ហូជីមិញ នៅប្រទេសឡាវនិងថៃ ហើយក៏ជាឱកាស​ ដើម្បីបណ្តាតំណាងជួប ប្រា
ស្រ័យ បង្កើនការយល់ដឹង សាមគ្គីភាពនិងជម្រុញកិច្ចសហប្រតិបត្តិការវាងប្រ
ទេសទាំងបី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ