សកម្មភាពរំលឹកខួបលើកទី១២៨នៃទិវាកំណើតរបស់លោកប្រធានហូជីមិញនៅឆេកនិងរុស្ស៊ី

(VOVWORLD) -នាថ្ងៃទី១៧ឧសភានៅរដ្ឋធានី Praha ស្ថានទូតវៀតណាមប្រចាំនៅសាធារណរដ្ឋ ឆេកបានប្រារព្ធពិធីរំលឹកខួបលើកទី១២៨នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ (ថ្ងៃទី១៩ឧសភា១០៩៨-ថ្ងៃទី១៩ឧសភា២០១៨)។ 
សកម្មភាពរំលឹកខួបលើកទី១២៨នៃទិវាកំណើតរបស់លោកប្រធានហូជីមិញនៅឆេកនិងរុស្ស៊ី - ảnh 1ឯកអគ្គរដ្ឋទូត លោក Ho Minh Tuan ថ្លែងមតិក្នុងពិធី (រូបថតៈ VOV) 

អញ្ជើញថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋ ទូតវៀតណាមប្រចាំនៅឆេក លោក Ho Minh Tuan បានថ្លែងត្រួសៗអំពីបុព្វហេតុបដិ វត្តន៍របស់លោកប្រ ធានហូជីមិញតាមដំណាក់កាលប្រវត្តិសាស្ត្រនីមួយៗ។ ក្នុងពិធីនេះ តំណាងចូលរួមក៏បានថ្លែងមតិនិងអំណរគុណចំពោះគុណូបការៈដ៏មហិ មាររបស់លោកប្រធានហូជីមិញសម្រាប់បុព្វហេតុបដិវត្តន៍របស់ប្រទេសជាតិ។

ក្នុងថ្ងៃដដែល រដ្ឋអំណាចទីក្រុង St.Peterburg ក៏បានរៀបចំពិធីរំលឹក ខួបលើកទី៩៥នៃ ទិវាលោកប្រធានហូជីមិញមកដល់រុស្ស៊ីជាលើកដំបូង (ថ្ងៃទី៣០ឧសភាឆ្នាំ១៩២៣-ថ្ងៃទី ៣០ឧសភាឆ្នាំ២០១៨)។ អញ្ជើញចូលរួមក្នុងពិធីមានវត្តមានលោក Nguyen Thien Nhan លេខាគណៈកម្មាធិ ការបក្សទីក្រុងហូជីមិញ រួមទាំងថ្នាក់ដឹកនាំទីក្រុងហូជីមិញ ច្រើនរូបនិងតំណាងទីក្រុង St.Peterburg ទៀតផង។

សកម្មភាពរំលឹកខួបលើកទី១២៨នៃទិវាកំណើតរបស់លោកប្រធានហូជីមិញនៅឆេកនិងរុស្ស៊ី - ảnh 2លោក Nguyen Thien Nhan អញ្ជើញថ្លែងមតិនៅក្នុងពិធីរំលឹកខួបលើកទី៩៥នៃ ទិវាលោកប្រធានហូជីមិញមកដល់រុស្ស៊ីជាលើកដំបូង

អញ្ជើញថ្លែងមតិក្នុងពិធីបើក អភិបាលទីក្រុង St.Peterburg លោក Georgy Poltavchenko បានសង្កត់ធ្ងន់ថា៖ ទីក្រុងមានមោទនភាពក្រៃលែង ដែលបានរៀបចំពិធីរំលឹកខួបលើកទី៩៥នៃទិវាលោក ប្រធានហូ ជីមិញមកដល់រុស្ស៊ីជាលើកដំបូងនៅវិមាន Smolny ដែលជាទីស្នាក់ការរបស់បដិវត្តន៍ខែសីហាដ៏មហិមារ។ ព្រឹត្តិការណ៍នៃ៩៥ឆ្នាំមុននេះបានបង្កើតគ្រឹះស្ថានរឹងមាំ សម្រាប់ទំនាក់ទំនងល្អប្រសើរ ជិតស្និទ្ធិរវាងប្រជា ជននៃប្រទេសទាំងពីររហូតមកដល់ បច្ចុប្បន្ន។

        ក៏នៅក្នុងថ្ងៃទី១៧ខែឧសភាដែរ មណ្ឌលកេរ្តិ៍ដំណែលលោកប្រ ធានហូជីមិញនៅ វិមានលោកប្រធានហូជីមិញ បានរួមសហការជាមួយមជ្ឈមណ្ឌលតាំងពិព័រណ៍របស់ សមាគមអ្នកកាសែតរុស្ស៊ី មូលនីធិសន្តិភាពរុស្ស៊ីប្រចាំទីក្រុងម៉ូស្គូ រៀបចំការតាំងពិព័រ ណ៍ ក្រោមមូលបទ “Nguyen Ai Quoc-ហូជីមិញជាមួយនឹងចំណងមិត្តភាពវៀតណាម-រុស្ស៊ី”។

សកម្មភាពរំលឹកខួបលើកទី១២៨នៃទិវាកំណើតរបស់លោកប្រធានហូជីមិញនៅឆេកនិងរុស្ស៊ី - ảnh 3 ជ្រុងមួួយនៃការតាំងពិព័រណ៍ (រូបថតៈVOV) 

រូបថតនិងឯកសារដែលបានតាំងបង្ហាញក្នុងការតាំងពិព័រណ៍នេះ បានឧទ្ទេស នាមជាមួយទស្សនិកជននូវព្រឹត្តិការណ៍មួយចំនួនក្នុងជីវិតប្រតិ បត្តិសកម្មភាពបដិវត្តន៍ របស់លោកប្រធានហូជីមិញដែលផ្សាភ្ជាប់ជាមួយប្រទេសរុស្ស៊ី។ លោកស្រី Cao Thi Hai Yen នាយិការរង មណ្ឌលកេរ្តិ៍ដំណែលលោកប្រធានហូជីមិញនៅវិមានលោកប្រធានហូ ជីមិញបានឲ្យដឹងថា៖ “គោលដៅនៃការតាំងពិព័រណ៍នេះគឺសំដៅអះ អាងនូវចំណងមិត្តភាពដ៏ស្មោះ ស្មគ្ររវាងប្រទេសទាំងពីរ ប្រជាជាតិទាំងពីរ ដែលបានលោកប្រធានហូជីមិញ ពូនជ្រុំ ក្នុងដំណើរការបដិវត្តន៍របស់ខ្លួន។ ទន្ទឹមជាមួយគ្នានោះ ការតាំងពិព័រណ៍នេះក៏សំដៅ ជួយជំនាន់វ័យក្មេងរបស់រុស្ស៊ី យល់បន្ថែមអំពីជីវិតបដិវត្តន៍របស់លោកប្រធានហូជីមិញ ផងដែរ”។

សកម្មភាពរំលឹកខួបលើកទី១២៨នៃទិវាកំណើតរបស់លោកប្រធានហូជីមិញនៅឆេកនិងរុស្ស៊ី - ảnh 4អ្នកទស្សនាតាំងពិព័រណ៍ (រូបថតៈ VOV) 

ការតាំងពិព័រណ៍ “Nguyen Ai Quoc-ហូជីមិញជាមួយនឹងចំណងមិត្តភាពវៀតណាម-រុស្ស៊ី” បើកទ្វេជូនទស្សនិកជនមកទស្សនដល់ថ្ងៃទី ២០ ខែឧសភាដោយឥតគិតថ្លៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ