សកម្មភាពរំលឹកខួបលើកទី១៣០នៃទិវាកំណើតរបស់លោកប្រធាន Ton Duc Thang

(VOVWORLD) - នាព្រឹកថ្ងៃទី២០ខែសីហា  ចំទៅនឹងខួបលើកទី១៣០នៃទិវាកំណើតរបស់លោកប្រធាន Ton Duc Thang នៅខេត្ត An Giang ដែលជាស្រុកកំណើតរបស់លោកប្រធាន Ton Duc Thang បានប្រព្រឹត្តទៅពិធីអុជធូប ដាកកម្រងផ្កានិងពិធីមីទ្ទីងរំលឹក ខួបលើកទី១៣០នៃទិវាកំណើតរបស់លោកប្រធាន Ton Duc Thang។ បន្ទាប់ពីពិធីបុណ្យគឺកម្មវិធីសិល្បៈក្រោមប្រធានបទ “លោកប្រធាន Ton Duc Thang-កុលបុត្ររបស់តំបន់ខាងត្បូងវៀតណាមដ៏អង់ អាចក្លាហាន”។

សកម្មភាពរំលឹកខួបលើកទី១៣០នៃទិវាកំណើតរបស់លោកប្រធាន Ton Duc Thang - ảnh 1 ប្រធានរដ្ឋ លោក Tran Dai Quang និងតំណាងចូលរួមសិក្ខាសាលា (រូបថតៈ TTXVN)

ពិធីនេះមានការចូលរួមពីភ្ញៀវកិត្តយសជាង៦០០រូប ដែលជាថ្នាក់ដឹកនាំបក្ស រដ្ឋ ក្រ សួងស្ថាប័នមជ្ឈឹម តំណាងខេត្ត ក្រុងនៃវាលសណ្តទន្លេមេគង្គ ត្រកូលរបស់លោកប្រ ធាន Ton Duc Thang រួមទាំងប្រជាជនខេត្ត An Giang និងខេត្តក្រុងមួយចំនួនទូទាំងប្រទេស។

ក្នុងឱកាសរំលឹកខួបលើកទី ១៣០ នៃទិវាកំណើតរបស់លោកប្រធានTon Duc Thang (ថ្ងៃទី ២០ ខែសីហាឆ្នាំ ១៨៨៨ - ថ្ងៃទី ២០ ខែសីហាឆ្នាំ២០១៨) នាថ្ងៃទី១៩ខែសីហា នៅខេត្ត An Giang វិទ្យាស្ថាននយោបាយជាតិហូជីមិញបានរួមសហការជាមួយគណកម្មា ធិការឃោសនាអប់រំមជ្ឈឹម គណៈកម្មាធិការបក្សខេត្ត An Giang បានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រមួយស្តីពី "លោកប្រធាន Ton Duc Thang - ជាអ្នកកុម្មុយនិស្តគំរូ ថ្នាក់ដឹកនាំដ៏ល្បីល្បាញរបស់បដិវត្តន៍វៀតណាម"។ អញ្ជើញចូលរួមក្នុងសិក្ខាសាលានេះមានវត្តមានប្រធានរដ្ឋ លោក Tran Dai Quang លេខាមជ្ឈិមបក្សនិងជាប្រធានគណៈកម្មាធិការឃោសនានិងបអប់រំមជ្ឈឹម លោក Vo Van Thuong។  គណៈកម្មាធិ ការចាត់តាំងសិក្ខាសាលាបានទទួលបទអន្តរាគមន៍ចំនួន៤៥ របស់ថ្នាក់ដឹកនាំនិងអ្នកវិទ្យាសាស្ត្រមួយចំនួនផងដែរ។

ក៏នៅថ្ងៃទី១៩ខែសីហានេះ សាកលវិទ្យាល័យ Ton Duc Thang បានបើកការដ្ឋាន សាងសងមូលដ្ឋានមជ្ឈមណ្ឌលបណ្តុះបណ្តាលនៅស្រុក Chau Thanh ខេត្ត An Giang៕

ប្រតិកម្មទៅវិញ

ផ្សេងៗ