សកម្មភាពរំលឹកខួបលើកទី២២៩ឆ្នាំនៃជ័យជម្នះ Ngoc Hoi-Dong Da

(VOVWORLD) -នាព្រឹកថ្ងៃទី២០ខែកុម្ភៈ (ពោលគឺថ្ងៃទី៥នៃបុណ្យចូលឆ្នាំថ្មីប្រពៃណី) ពិធីបុណ្យរំលឹក ខួបលើកទី២២៩ឆ្នាំ នៃជ័យជម្នះ Ngoc Hoi-Dong Da រំលឹកគុណូបការៈរបស់ស្តេច Quang Trung-Nguyen Hue ដែលប្រព្រឹត្តទៅយ៉ាងឧិឡារិកនៅសួនឧទ្យានវប្បធម៌ Tay Son (ហាណូយ)។ 
សកម្មភាពរំលឹកខួបលើកទី២២៩ឆ្នាំនៃជ័យជម្នះ Ngoc Hoi-Dong Da - ảnh 1នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc អញ្ជើញមកចូលរួមនិងអុជធូបក្នុងពិធីបុណ្យ

        អញ្ជើញថ្លែងមតិក្នុងពិធី ប្រធានគណៈកម្មាធិការប្រជាជនខ័ណ្ឌ Dong Da លោក Vo Nguyen Phong បានរំលឹកឡើងវិញ នូវជ័យជម្នះដ៏អង់អាចក្លាហានរបស់វីរៈបុរស អាវក្រណាត់ Quang Trung-Nguyen Hue ដែលបានរំដោះព្រះបរមរាជវាំង Thang Long ដណ្តើមឯករាជ្យនិងសេរីភាពជូនប្រទេសជាតិ។

        នាព្រឹកថ្ងៃដដែល នៅវិហារស្តេច Quang Trung ភ្នំ Dung Quyet ខេត្ត Nghe An កន្លែងដែលស្តេច Quang Trung ជ្រើសរើសដើម្បីកសាងព្រះបរមរាជវាំង ក៏បានរៀបចំ ពិធីរំលឹកខួបលើកទី២២៩ឆ្នាំ នៃទិវាជ័យជម្នះ Ngoc Hoi-Dong Da ផងដែរ។ មុននោះ នារសៀលថ្ងៃទី១៩ខែកុម្ភៈ ពិធីរំលឹកជ័យជម្នះ Ngoc Hoi-Dong Da ក៏បានប្រព្រឹត្តទៅ នៅស្រុក Tay Son (ខេត្ត Binh Dinh) ស្រុកកំណើតរបស់ស្តេច Quang Trung-Nguyen Hue ។ អញ្ជើញថ្លែងសន្ទរកថានៅក្នុងពិធីនេះ អនុប្រធានគណៈកម្មាធិការប្រជាជន ខេត្ត Binh Dinh លោក Nguyen Tuan Thanh បានលើកច្បាស់ថា៖

        “ពង្រីកស្មារតីជ័យជម្នះ Ngoc Hoi-Dong Da អមតៈរបស់ស្តេច Quang Trung នោះ ចំពោះមុខឱកាសថ្មីរបស់ប្រទេសជាតិ បានជម្រុញឲ្យយើងទាំងអស់ ឆ្លៀតយក ឱកាស ឆ្លងផុតរាល់ការសាកល្បង ខិតខំប្រឹងប្រែងកសាងខេត្ត Binh Dinh ឲ្យអភិវឌ្ឍន៍ ឡើងកម្រិតថ្មី។ រួមចំណែកជាមួយប្រទេសជាតិ អនុវត្តន៍ប្រកបដោយជោគជ័យ បុព្វ ហេតុផ្លាស់ប្តូរថ្មី ខិតខំដើម្បីគោលដៅ “ប្រទេសជាតិសម្បូរមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌និងអរិយធម៌”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ