សកម្មភាពរំលឹកខួបលើកទី៤២នៃទិវារំដោះភាគខាងត្បូងនិងទិវាពលកម្មអន្តរជាតិនៅម៉ាកាវនិងម៉ូសំប៊ិក
តំណាងស្ថានកុងស៊ុលវៀតណាមប្រចាំនៅហ៊ុងកុងនិងម៉ាកាវ(ចិន)លោក Nguyen Van Phong ថ្លែងមតិក្នុងពិធី(រូបថតៈ Vietnam)
|
(VOVworld)-នារសៀលថ្ងៃទី៣០មេសា នៅមណ្ឌលរដ្ឋបាលពិសេសម៉ាកាវ (ចិន)សម្ព័ន្ធ សមាគមមិត្តភាពជនវៀតណាមនៅម៉ាកាវបានរៀបចំពិធីមីទ្ទីងរំលឹកខួបលើកទី៤២ នៃទិវារំដោះភាគខាងត្បូងទាំងស្រុង ឯកភាពប្រទេសជាតិថ្ងៃទី៣០មេសានិងលើកទី ១៣១ទិវាពលកម្មអន្តរជាតិថ្ងៃទី១ឧសភា។ ថ្លែងមតិក្នុងពិធីនេះ តំណាងស្ថានកុង ស៊ុលវៀតណាមប្រចាំនៅហ៊ុងកុងនិងម៉ាកាវ(ចិន)លោក Nguyen Van Phong បាន វាយតម្លៃខ្ពស់ចំពោះរាល់ការរួមចំណែកយ៉ាងសកម្មរបស់សហគមន៍ជនវៀតណាមនៅ ម៉ាកាវសម្រាប់បុព្វហេតុកសាងមាតុប្រទេសនាពេលកន្លងទៅ ព្រមទាំងមានបំណង ចង់ឲ្យជនរួមជាតិនៅទីនេះ សាមគ្គីជួយគ្នាទៅវិញទៅមក ជំនះពុះពារលើការលំបាក និងរួមចំណែកឲ្យបានច្រើនថែមទៀតដើម្បីប្រទេសជាតិ។
មុននោះ នាថ្ងៃទី២៩មេសា នៅរដ្ឋធានី Maputo ស្ថានទូតវៀតណាម សមាគម ជនវៀតណាមប្រចាំនៅម៉ូសំប៊ិកបានរៀបចំពិធីរំលឹកខួបលើកទី៤២នៃទិវារំដោះទាំង ស្រុងភាគខាងត្បូងវៀតណាមថ្ងៃទី៣០មេសានិងទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ឧសភា ផងដែរ៕