សកម្មភាពរំលឹកខួបលើកទី៤៤ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសវៀតណាម

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី៤៤ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅសកម្មភាពសិល្បៈ លែងកំសាន្ត ជាច្រើន។ កម្មវិធីសម្ដែងសិល្បៈនិងពិព័រណ៍ក្រោមប្រធានបទ “ទីក្រុងហូជីមិញ-រយៈ៤៤ឆ្នាំ អភិវឌ្ឍន៍និងធ្វើសមាហរណកម្មយ៉ាងស្វាហាប់” ត្រូវបានរៀបចំឡើងនៅតំបន់ វិថីដើរថ្មើជើង Nguyen Hue។
សកម្មភាពរំលឹកខួបលើកទី៤៤ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសវៀតណាម - ảnh 1 ពិធីបង្ហូតទង់ជាតិ “ឯកភាពទឹកដី” បានប្រព្រឹត្តទៅយ៉ាងមហោ ឡារឹកនៅវិមានកេរដំណែលជាតិពិសេស មាត់ទន្លេពីរខាង Hien Luong – Ben Hai

  នាព្រឹកថ្ងៃទី៣០ ខែមេសា ពិធីបង្ហូតទង់ជាតិ “ឯកភាពទឹកដី” បានប្រព្រឹត្ត ទៅយ៉ាងមហោ ឡារឹកនៅវិមានកេរដំណែលជាតិពិសេស មាត់ទន្លេពីរខាង Hien Luong – Ben Hai ស្រុក Vinh Linh ខេត្ត Quang Tri ភាគកណ្ដាលវៀតណាម ក្នុងឱកាស រំលឹកខួបលើកទី៤៤ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ។ ឧបនាយក រដ្ឋមន្រ្តីអចិន្រ្តៃយ៍រដ្ឋាភិបាលលោក Truong Hoa Binh រួមជាមួយថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នមជ្ឈឹម តំបន់ ក៏ដូចជាអតីតយុទ្ធជន ប្រជាជននិងភ្ញៀវទេសចរ យ៉ាងច្រើនកុះករបានចូលរួមពិធីនេះ។

        មុននោះ នាយប់ថ្ងៃទី២៩ ខែមេសា នៅមាត់ទន្លេខាងត្បូងនៃតំបន់កេរ ដំណែលប្រវត្តិសាស្ត្រជាតិពិសេស Hien Luong – Ben Hai នេះដែរ កាសែត Nhan Dan (ប្រជាជន) ទីភ្នាក់ងារសារព័ត៌មានវៀតណាម សហការជាមួយគណៈ កម្មាធិការប្រជាជនខេត្ត Quang Tri បានរៀបចំកម្មវិធីសិល្បៈក្រោមប្រធានបទ “សេចក្ដីប្រាថ្នាឯកភាព” ថ្លែងនៅទីនេះ អ្នកកាសែត Thuan Huu អគ្គនិពន្ធនាយក កាសែត Nhan Dan និងជាប្រធានសមាគមន៍អ្នកកាសែតវៀតណាម បានលើក ច្បាស់ថា៖

        “ឯកភាព សេរីភាព និងសុភមង្គល ជាសេចក្ដីប្រាថ្នាជារៀងរហូតរបស់ ប្រជាជនវៀតណាមគ្រប់ជំនាន់ចាប់តាំងពីមុនមក ហើយបានក្លាយទៅជាគោ ដៅដ៏ពិសិដ្ឋក្នុងជីវភាពរស់នៅរបស់ប្រជាជាតិទាំងមូល។ ទទួលបានជីវភាព រស់នៅដូចសព្វថ្ងៃនេះ យើងកាន់តែគោរពនិងដឹងគុណយ៉ាងជ្រាលជ្រៅថែមទៀត ចំពោះរាល់ខែថ្ងៃដែលយើងត្រូវបានរស់នៅក្នុងឯករាជ្យនិងសេរីភាព។ នោះគឺខែ ថ្ងៃដែលត្រូវបានដណ្ដើមបានដោយសាច់ស្រស់ឈាមស្រស់របស់ជនរួមជាតិជំ នាន់មុនៗ។ ដោយជ្រួតជ្រាបនូវតម្លៃនៃឯករាជ្យនិងសេរីភាពនោះ យើងត្រូវខិត ខំប្រឹងប្រែងថែមទៀតកសាងប្រទេសជាតិអោយកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃដូចបំណងប្រាថ្នារបស់លោកប្រធានហូជីមិញ”។

        ក្នុងឱកាសរំលឹកខួបលើកទី៤៤ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ នៅទីក្រុង ហូជីមិញ បានប្រព្រឹត្តទៅសកម្មភាពសិល្បៈ លែងកំសាន្ត ជាច្រើន។ កម្មវិធីសម្ដែងសិល្បៈនិងពិព័រណ៍ក្រោមប្រធានបទ “ទីក្រុងហូជីមិញ-រយៈ៤៤ឆ្នាំ អភិវឌ្ឍន៍និងធ្វើសមាហរណកម្មយ៉ាងស្វាហាប់” ត្រូវបានរៀបចំឡើងនៅតំបន់ វិថីដើរថ្មើជើង Nguyen Hue។ នៅឧទ្យាន Tao Dan បានរៀបចំមហោ ស្រពផ្កា អ័រគីដេរហូតដល់ដំណាច់ថ្ងៃទី១ ខែឧសភា។ នាយប់ថ្ងៃទី៣០ ខែមេសា ទីក្រុង ហូជីមិញ នឹងរៀបចំកម្មវិធីបាញ់កាំជ្រួចសិល្បៈនៅទីកន្លែងចំនួន៣ ផងដែរ។

        ក្នុងឱកាសនេះដែរ នៅរដ្ឋធានីហាណូយ ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធជនមាន គុណូបការៈចំពោះបដិវត្តន៍ សារមន្ទីរជនជាតិវិទ្យាវៀតណាម បានបើកទ្វារដោយ ឥតគិតថ្លៃសម្រាប់អតីតយុទ្ធជននិងយុវជនស្ម័គ្រចិត្តចូលទស្សនាសារមន្ទីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ