សកម្មភាពរំលឹកខួបលើកទី៥០នៃទិវាបង្កើតសហគមន៍អាស៊ាន

(VOVWORLD) -នាថ្ងៃទី៨សីហា ក្នុងបទថ្លែង មតិរំលឹកខួបអាស៊ាមគម្រប់៥០ឆ្នាំ រដ្ឋមន្ត្រីការ បរទេសហ្វីលីពីន លោក Alan Peter Cayetano បានសង្កត់ធ្ងន់ថា ប្រជាជនអាស៊ាន ម្នាក់ៗ អាចមានមោទនៈអំពីអាស៊ានមួយ៥០ឆ្នាំស្ថិរភាព វិបុលភាពនិងសន្តិភាព។ 


រដ្ឋមន្ត្រីការបរទេសរូបនេះក៏បានអះអាងថា ក្នុងពិភពលោកមួយដែលមានបម្រែ បម្រួលជាច្រើនដូចបច្ចុប្បន្ន អាស៊ានកំពុងបន្តយកគោលការ ណ៍ពិគ្រោះយោបល់ និងស្រុះចិត្តគំនិតដើម្បីបោះជំហានឈានទៅមុខ។

        រួមជាមួយបណ្តាប្រទេសអាស៊ាន នាព្រឹកថ្ងៃទី៨សីហា គណៈកម្មា ធិការអា ស៊ាននៅទីក្រុងបេកាំងប្រទេសចិន បានរៀបចំពិធីបង្ហូតទង់ជាតិ រំលឹកខួបលើកទី ៥០ទិវាបង្កើតអាស៊ាន។ អញ្ជើញថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំចិន លោក Soegeng Rahardjo ក្នុងនាមជាប្រធានគណៈកម្មាធិការអាស៊ាននៅទីក្រុងបេ កាំងបានសង្កត់ធ្ងន់ថា អស់រយៈពេល៥០ឆ្នាំចាប់បដិសន្ធិនិងរីកធំធាត់ អាស៊ាន បច្ចុប្បន្នបានក្លាយទៅជាអង្គការឯកភាព និងជាតំបន់សេដ្ឋកិច្ចមានល្បឿនកំណើន លឿនបំផុតលើពិភពលោកផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ