សកម្មភាពរំលឹកខួបលើកទី៦៤ទិវារំដោះរដ្ឋធានីហាណូយ

(VOVWORLD) - នារសៀលថ្ងៃទី៩ ខែតុលា នៅតំបន់វិថីបុរាណរដ្ឋធានីហាណូយ ប្រទេស វៀតណាម បានប្រារព្ធបណ្ដាសកម្មភាពវប្បធម៌ក្នុងឱកាសរំលឹកខួបលើកទី៦៤ ទិវារំដោះរដ្ឋធានី ថ្ងៃទី១០ ខែតុលា។
សកម្មភាពរំលឹកខួបលើកទី៦៤ទិវារំដោះរដ្ឋធានីហាណូយ - ảnh 1 សិប្បការិនីវៀតណាមឧទ្ទេសនាមជាមួយភ្ញៀវទេសចរអន្តរជាតិអំពីឧបករណ៍ភ្លេងដែលត្រូវបានសម្ដែងនៅសាលាភូមិ Kim Ngan (រូបថត៖ TTXVN)


ការតាំងពិព័រណ៍មុខរបរប្រពៃណីក្រោម ប្រធានបទ “របរប្រពៃណីវៀតណាម” បាន   រៀបចំឡើងនៅទីសាលាភូមិ Kim Ngan សំដៅផ្សព្វផ្សាយរាល់តំលៃបេតិកភណ្ឌ ព្រមទាំងលើកតម្កើងបណ្ដា សិប្បករវិចិត្រសិល្បៈផងដែរ។ នៅទីនេះ ទស្សនិកជនត្រូវបានផ្ទៀងស្ដាប់ការ ឧទ្ទេសនាមអំពីមុខរបរធ្វើគ្រឿងអលង្ការ មុខរបរចាក់សំរិទ្ធ មុខរបរឆ្លាក់ប្រាក់ ក៏ ដូចជាបានជួបសំណេះសំណាលជាមួយសិប្បករនិងជាងប្រកបមុខរបរទាំងនេះដើម្បីយល់ដឹងបន្ថែមទៀតអំពីតំលៃនៃមុខរបរប្រពៃណីនានាផងដែរ។

សកម្មភាពរំលឹកខួបលើកទី៦៤ទិវារំដោះរដ្ឋធានីហាណូយ - ảnh 2សិប្បករឆ្លាក់ប្រាក់មួយរូប 

        នាថ្ងៃទីដដែល សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញទីក្រុងហាណូយ បាន រៀបចំពិធីជួបមុខជាប្រពៃណី ក្រុមយុវជនស្ម័គ្រចិត្តប្រឆាំងចក្រពត្តិអាមេរិកសង្គ្រោះជាតិ N៥១ ហាណូយ។ ថ្លែងនៅក្នុងកម្មវិធីនេះ លេខារងសម្ព័ន្ធយុវជន កុម្មុយនិស្តហូជីមិញទីក្រុងហាណូយលោក Chu Hong Minh បានលើកតម្កើងការ បូជានិងពលីកម្មរបស់ក្រុមយុវជនស្ម័គ្រចិត្ត N៥១ ដោយចាត់ទុកថា នេះជាគំរូ ដ៏ល្អប្រពៃសម្រាប់ជំនាន់យុវជនរដ្ឋធានីនាបច្ចុប្បន្នសិក្សារៀនសូត្រនិងធ្វើតាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ