សកម្មភាពរំលឹកខួបលើកទី៦៦ទិវាយុទ្ធជនពលីពិការវៀតណាម(ទី២៧កក្កដា)។
(VOV) /  
|
គណៈប្រតិភូបក្សនិងរដ្ឋវៀតណាមបានមកដាក់កម្រងផ្កាអុធធូបនៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធវីរយុទ្ធជន
ពលីលើវិថី Bac Son (vov.vn) |
VOV-រំលឹកខួបលើកទី៦៦ទិវាយុទ្ធជនពលីពិការវៀតណាម(ទី២៧កក្កដា)
នាថ្ងៃទី២៧កក្កដាគណៈប្រតិភូបក្សនិងរដ្ឋវៀតណាមបានមកដាក់កម្រងផ្កាអុធ
ធូបនៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធវីរយុទ្ធជនពលីលើវិថី Bac Son រំលឹកវិញ្ញាណក្ខ័ន្ធ
បណ្ដាកុលបុត្រឆ្នើមរបស់ប្រជាជាតិដែលក្លាហានហ៊ានបុជាសាច់ឈាមដើម្បី
បុព្វហេតុតស៊ូរំដោះប្រជាជាតិ ដើម្បីខឿនឯករាជ្យសេរីភាពនៃមាតុប្រទេស
ដើម្បីសុភមង្គល់របស់ប្រជាជន។
បន្ទាប់នោះគណៈប្រតិភូថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមបានចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅប្រាង្គតម្កលសព្វ។
ក៏នាថ្ងៃដ៏ដែល បណ្ដាគណៈប្រតិភូ គណៈកម្មាធិការយោធាមជ្ឈឹមនិង
ក្រសួងការបរទេស គណៈកម្មាធិការបក្សនគរបាលមជ្ឈឹមនិងក្រសួងនគរបាល
ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចជាដើមក៏បានមករំលឹកវិញ្ញាណក្ខ័ន្ធ
បណ្ដាវីរយុទ្ធជនពលីនិងចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅ
ប្រាង្គតម្កលសព្វផងដែរ។
ក្នុងឱកាសនេះ បណ្ដាដំបន់ក្នុងទូទាំងប្រទេសបានចាត់គណៈប្រតិភូទៅសាកសួរសុខទុក្ខនិងជូនអំណោយយុទ្ធជនពិការ គ្រួសារគោលនយោបាយ មានគុណូបការៈចំពោះប្រទេសជាតិនិងអុធទានរំលឹកគុណនៅផ្នូរយុទ្ធជនពលី។ នៅ
ឈាបនដ្ឋានស្រុក Dien Ban ខេត្ត Quang Nam នាយប់ថ្ងៃទី២៦កក្កដាបានប្រព្រឹត្តទៅពិធីអុធទានរំលឹកគុណបណ្ដាវីរយុទ្ធជនពលី។ ថ្លែងមតិនៅពិធី ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការរក្សាសកម្មភាពអុធទាន
រំលឹកគុណបានក្លាយទៅជាទិវាបុណ្យតបស្នងសងគុណជាការងារដ៏មានអត្ថន័យ។
“ក្នុងឱកាសនេះ ខ្ញុំចង់ផ្ដែផ្ដាំជាមួយបណ្ដាមិត្តសមាជិកសម្ព័ន្ធយុវជន ជាមួយជំនាន់វ័យក្មេងបច្ចុប្បន្នគឺ រំលឹកគុណបណ្ដាជំនាន់មុនៗដែលបានពលីដើម្បីមាតុប្រទេសដើម្បីសុភមង្គល់របស់ប្រជាជនជាប្រពៃណីដ៏ថ្លៃថ្លារបស់ប្រជាជាតិយើង។ ពិសេសគឺយើងបានបង្ហាញនូវមនោសញ្ចេតនានោះដោយសកម្មភាពជាក់ស្ដែង។ បណ្ដាមិត្តចូរពង្រីកបញ្ញាវៀតណាមកំលាំងវ័យក្មេងវៀតណាមដើម្បីរួមចំណែកនាំ
ប្រទេសវៀតណាមកាន់តែអភិវឌ្ឍន៍និងសម្បូរុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ។”
|
ប្រតិភូវៀតណាមនៅកម្ពុជាបានមកអុធធូបដាក់កម្រងផ្កានៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលី
កងទ័ពស្ម័គ្រចិត្តវៀតណាមនៅរាជធានីភ្នំពេញ។ (vov.vn) |
នាព្រឹកថ្ងៃទី២៧កក្កដា ស្ថានទូតអនុព័ន្ធការពារប្រទេស បណ្ដាស្ថាប័នដំណាងរបស់វៀតណាមអង្គភាពអាជីវកម្មនិងសមាគមជនវៀតណាមនៅកម្ពុជាបានមកអុធធូបដាក់កម្រងផ្កានៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្តវៀតណាមនៅរាជធានីភ្នំពេញ។ នាបច្ចុប្បន្ននៅមានអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តអ្នកជំនាញការវៀតណាមប្រមាណ៤៥០០នាក់ដែលពលីជីវិតលើទឹកដីកម្ពុជាក្នុងបណ្ដាដំណាក់កាល។ រដ្ឋាភិបាលនៃប្រទេសទាំងពីរខំប្រឹងប្រែងដល់ឆ្នាំ២០២០នឹងជាសារវន្តសំរេចការប្រមូលនិងធ្វើមាតុភូមិនិវត្តចំណោមអដ្ឋធាតុនេះ៕
-VOV