សកម្មភាពរំលឹកខួបលើកទី៦៧នៃទិវាយុទ្ធជនពិការពលី(ទី២៧កក្កដា)
|
គណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានប្រគល់គ្រឿងឥស្សារិយយសឯករាជ្យជូនគ្រួសារចំនួន៤៧គ្រួមានយុទ្ធជនពលី (vietnamplus.vn) |
Vovworld-គណៈកម្មាធិការប្រជាជនទីក្រុង Da Nang នាថ្ងៃទី២១កក្កដាបានរៀបចំពិធីប្រគល់គ្រឿងឥស្សារិយយសឯករាជ្យជូនគ្រួសារចំនួន៤៧គ្រួមានយុទ្ធជនពលីក្នុងបុព្វហេតុរំដោះជាតិការពារមាតុប្រទេស។ ថ្លែងមតិនៅពិធីនេះ
លោក Van Huu Chien ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះគុណូបការៈដ៏ធំធេងរបស់វីរជនយុទ្ធជនពលី
ដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិនិងការពារមាតុប្រទេស។ លោក Van
Huu Chien នៅសម្ដែងជំនឿជាក់ថា សាច់ញាត្តិគ្រួសារយុទ្ធជនពលីជានិច្ចកាលពង្រីកប្រពៃណីល្អប្រសើររបស់ជីដូនជីតា ឈានឡើងដោយឥតឈប់ឈរសក្តិសមជាគំរូសំរាប់ជំនាន់កូនចៅក្រោយៗធ្វើតាម។
ក្នុងឱកាសនេះដែរ គ្រួសារចំនួន១៨ពាន់គ្រួមានគុណូបការៈចំពោះបដិវត្តនៅ
ខេត្ត Dong Nai ភាគខាងត្បូងវៀតណាមក្រៅពីបានទទួលអំណោយរបស់ប្រធានរដ្ឋ នៅទទួលបានប្រាក់១៣ពាន់លានដុងពីថវិការខេត្តទៀតផង។ រួមជាមួយនោះ អង្គភាពអាជីវកម្មជាច្រើនក្នុងខេត្តបានមកគ្រួសារវីរអ្នកម្ដាយយុទ្ធជនពិការយុទ្ធជន
ជំងឺជូនអំណោយនិងសាកសួសុខទុក្ខ។ ក្នុងពេលនោះខេត្ត Phu Tho បានដកថវិការ
ជាង៥៣០លានដុងដើម្បីទៅសាកសួរសុខទុក្ខជូនអំណោយសំរាប់មុខសញ្ញាគ្រួសារ
គោលនយោបាយយុទ្ធជនពិការពលីជិត៨០០នាក់៕