សកម្មភាពរំលឹកខួបលើកទី៧០នៃទិវាបុណ្យជាតិវៀតណាថ្ងៃទី២កញ្ញានៅក្នុងនិងក្រៅប្រទេស

(VOVworld)-នារសៀលថ្ងៃទី២កញ្ញា ប្រធានរដ្ឋវៀតណាមលោក Truong Tan
Sang អញ្ជើញទៅអួធធុប រំលឹកវិញ្ញាក័្ខន្ធលោកប្រធានហូជីមិញនៅមណ្ឌល កេរ្តិ៍ដំណែលលោកប្រធានហូជីមិញ ក្នុងអាគាវិមានប្រធានរដ្ឋ។ នៅទីនេះ
លោកប្រធានរដ្ឋមានបំណងថាកម្មាភិបាលនៅមណ្ឌលកេរ្តិ៍ដំណែលនឹងបន្ត
បំពេញល្អ ថែមទៀត ការងារថែរក្សា និងពង្រីកតម្លៃនៃវត្ថុថ្លៃថ្លាដែលធ្លាប់
ផ្សារភ្ជាប់ជាមួយ ជីវិតបដិវត្តន៍របស់លោកប្រធានហូជីមិញ។

សកម្មភាពរំលឹកខួបលើកទី៧០នៃទិវាបុណ្យជាតិវៀតណាថ្ងៃទី២កញ្ញានៅក្នុងនិងក្រៅប្រទេស - ảnh 1
សកម្មភាពអំណរសាទរទិវាបុណ្យជាតិថ្ងៃទី២កញ្ញានៅក្រុងហាណូយ

        ក៏ក្នុងថ្ងៃទី២កញ្ញានេះដែរ តំបន់ជាច្រើនលើទូទាំងប្រទេសវៀតណាមបាន ប្រព្រឹត្តទៅសកម្មភាពវប្បធម៌ សិល្បៈពហុបែបសំដៅអំណរសាទរទិវាបុណ្យដ៏​មហោឡារឹកនេះរបស់ប្រទេសជាតិ។ ជាពិសេស នៅក្រុងធំៗដូចជាក្រុងហា
ណូយ ក្រុងហូជីមិញ និងក្រុង Da Nang បានប្រព្រឹត្តទៅការបាញ់កាំជ្រួចដ៏
អស្ចារ្យផងដែរ។ប្អូនស្រី Nguyen Thi Thu Huong និស្សិតមហាវិទ្យាល័យសេដ្ឋ កិច្ចនិងបច្ចេកវិទ្យាឧស្សាហកម្មហាណូយបានចែករំលែកថា៖

        “ក្នុងទិវាបុណ្យជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិនេះ ខ្ញុំមានក្តីសប្បាយរីក រាយណាស់ដែលបានទស្សនាក្បួនដង្ហែ ព្យុហយាត្រាក៏ដូចជាការបាញ់កាំជ្រួច
ដ៏ស្អាត។ ជាពលរដ្ឋវៀតមានមួយនាក់ ខ្ញុំមានមោទនភាពណាស់ដែលបានរស់ នៅក្នុងប្រទេសជាតិមានសន្តិភាពនិងសុភមង្គល់ដូច្នេះ”។

        នាយប់ថ្ងៃទី២កញ្ញានៅទីក្រុងហាណូយបានប្រព្រឹត្តកម្មវិធីសិល្បៈជាច្រើន សំដៅសម្តែងនូវគុណធម៌ “ផឹកទឹកនឹកដល់ប្រភពដើម” តបស្នងសងគុណជំនាន់ មុនៗដែលបានពលីកម្មដើម្បីបុព្វហេតុបដិវត្តន៍។ មុននោះ នាព្រឹកថ្ងៃទី២កញ្ញា
ភូមិ វប្បធម៌ទេសចរណ៍បណ្តាជនជាតិវៀតណាមបានសម្តែងឡើងវិញបរិយាកាស ទិវាបុណ្យឯករាជ្យជាតិរបស់ជនរួមជាតិនៅខេត្ត Lai Chau។ លោក Do Ha Long នាយករងមន្ទីវប្បធម៌កីឡានិងទេសចរណ៍ខេត្ត Lai Chau បានឲ្យដឹងថា៖

        “សិល្បៈករ សិល្បៈការិនីជាង៦០នាក់ តំណាងឲ្យបណ្តាជនជាតិនៅខេត្ត
Lai Chau បានប្រមូលផ្តុំមកទីនេះ ដើម្បីសម្តែងឡើងវិញនូវទិដ្ឋភាពពិធីបុណ្យជាតិ
ទី២កញ្ញា និងប្រជុំផ្សារតំបន់ព្រៃភ្នំ។ ក្នុងនោះ យើងខ្ញុំបានផ្តោតសំខាន់ទៅលើជន
ជាតិភាគ តិច។ ជនជាតិនិមួយៗមានអត្តសញ្ញាណដោយឡែកពីគ្នា និងមានពិធី
រំលឹកគុណ បំណាច់របស់លោកប្រធានហូជីមិញ របស់បក្ស របស់រដ្ឋាភិបាលខុស
ប្លែកគ្នាផងដែរ”។

         រួមជាមួយស្ថានទូតនិងស្ថាប័នតំណាងវៀតណាមនានានៅកម្ពុជា បណ្តា អគ្គស្ថានកុងស៊ុលវៀតណាមនៅក្រុងព្រះសីហនុនិងបាត់ដំបងក៏បានរៀបចំពិធី
រំលឹក ខួបលើកទី៧០នៃទិវាបដិវត្តន៍ខែសីហានិងបុណ្យជាតិវៀតណាមទី២កញ្ញា
ផងដែរ។

        ក៏នៅយប់ថ្ងៃទី២កញ្ញា កម្មាភិបាលនៃស្ថាប័នតំណាងវៀតណាមប្រចាំនៅ បារាំងរួមជាមួយអាណិកជន និងមិត្តភក្តិបារាំងបានរៀបចំពិធីរំលឹកខួបលើកទី ៧០នៃទិវាបុណ្យជាតិវៀតណាម។ ថ្លែងមតិនៅទីនេះ លោក Nguyen Ngoc Son ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងបានលើកច្បាស់ថា៖

        “ក្នុងរយៈពេល៧០ឆ្នាំកន្លងទៅ មោទនភាពជាតិជាគ្រឹះស្ថានដ៏រឹងមាំ បង្កើត កម្លាំងពលំសម្រាប់ប្រជាពលរដ្ឋវៀតណាមគ្រប់រូប។ សមិទ្ធិដែលទទួលបានក្នុង រយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី បានបង្កើតឡើងប្រទេសវៀតណាមមួយខ្លាំងក្លា បើក ទ្វាទីផ្សារធ្វើសមហរណកម្មអន្តរជាតិ ជាពិសេសជាដៃគូទំនុកទុកចិត្ត និងមានការ ទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិទៀតផង”។

        សកម្មភាពរំលឹកខួបលើកទី៧០នៃទិវាបដិវត្តន៍ខែសីហា និងបុណ្យជាតិថ្ងៃ
ទី ២កញ្ញាក៏បានប្រព្រឹត្តទៅនៅប្រទេសអ៊ុយក្រែន អេហ្ស៊ីព អ៊ីស្រាអ៊ែល ថៃនិងប្រ ទេសមួយចំនួនទៀតលើពិភពលោកផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ