សកម្មភាពរំលឹកខួបលើកទី៧០នៃទិវាលោកប្រធានហូជីមិញចេញសេចក្តីអំពាវនាវការប្រឡងប្រណាំងស្នេហារជាតិ

(VOVWORLD) -នាយប់ថ្ងៃទី២មិថុនា នៅទីក្រុងហាណូយ អគ្គស្នងការនយោបាយ កងទ័ពប្រជាជនវៀតណាម បានរៀបចំកម្មវិធីជួបប្រាស្រ័យ “សក្តិសមជាកងទ័ពរបស់លោកប្រធានហូជីមិញជានិច្ច”។ 
សកម្មភាពរំលឹកខួបលើកទី៧០នៃទិវាលោកប្រធានហូជីមិញចេញសេចក្តីអំពាវនាវការប្រឡងប្រណាំងស្នេហារជាតិ - ảnh 1កម្មវិធីសិល្បៈអបអរសាទរខួបលើកទី៧០នៃទិវាលោកប្រធានហូជីមិញចេញសេចក្តីអំពាវនាវសេហាជាតិ (រូបថតៈ VOV) 

កម្មវិធីនេះជាឱកាសដើម្បីកម្មាភិបាល យុទ្ធជនផ្នែកទ័ពនានា ជួបប្រាស្រ័យជាមួយតំណាងវីរៈ ជនកងកម្លាំងប្រដាប់អាវុធប្រជាជន  តំណាងគំរូបឆ្នើមក្នុងជួរកងទ័ព ដែលមានស្នាដៃលេចធ្លោ រួមចំណែកទៅក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស។ វរសេនីយ៍ទោ Ngo Hong Son កងពលធំ៣៧០ ផ្នែកទ័ពអាកាស ការពារដែនអាកាស ដែលជាអ្នកបានចូលរួមផ្ទាល់នូវដំណើរ ហោះហើរហ្វឹកហាត់និងជួយសង្គ្រោះអ្នកនេសាទលើសមុទ្របានឲ្យដឹងថា៖

“ក្នុងដំណើរការបំពេញភារកិច្ច ទោះបីជាជួបការលំបាកនិងឧបសគ្គយ៉ាងណាក៏ដោយ ប៉ុន្តែ យើងខ្ញុំនៅតែបំពេញល្អនូវភារកិច្ចរបស់ខ្លួន។ នោះជាកាតព្វកិច្ចដ៏ថ្លៃថ្នូរ ដែលខ្លួនជាម្ចាស់លំហអាកាស ម្ចាស់កោះសមុទ្រជាទីស្រឡាញ់របស់មាតុប្រទេស។ ដំណើរហោះហើរទាំងអស់នេះបាននាំមកទំនុកទុកចិត្តចំពោះកម្មាភិបាល យុទ្ធជនលើកោះ ក៏ដូចជាប្រជាជនកំពុងមានសកម្មភាពលើសមុទ្រផងដែរ។ យ៉ាងណាមិញ ដំណើរហោះហើររបស់យើងខ្ញុំក៏បានគូសបញ្ជាក់នូវអធិបតេយ្យភាពកោះសមុទ្ររបស់មាតុប្រទេស”។

ព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាពេលរសៀលថ្ងៃទី២មិថុនា នៅទីក្រុងហាណូយ សហព័ន្ធពលកម្មវៀតណាមក៏បានរៀបចំពីធីជួបសំណេះសំណាលជាមួយវីរៈពលករនិងកម្មករឆ្នើម ដែលមកចូលរួមពិធីរំលឹកខួបលើកទី៧០នៃទិវាលោកប្រធានហូជីមិញចេញសេចក្តីប្រឡងប្រណាំងស្នេហាជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ