សកម្មភាពរំលឹកខួបលើកទី៧១នៃទិវាបដិវត្តន៍ខែសីហានិងបុណ្យជាតិថ្ងៃទី២កញ្ញា
|
ការបាញ់កាំជ្រូចអំណរសាទរទិវាបុណ្យជាតិនៅទីក្រុងហូជីមិញ |
(VOVworld)-នាថ្ងៃទី២កញ្ញានៅខ័ណ្ឌទី១ទីក្រុងហូជីមិញបានប្រព្រឹត្តទៅកម្មវិធី
សិល្បៈ ពិសេសដែលទាក់ទាញការចូលរួមរបស់ប្រជាជនទីក្រុងនិងភ្ញៀវទេសចរ
ជាច្រើនកុះករ ។ កម្មវិធីនេះដោយមានបទចំរៀងរំលឹកឡើងវិញនូវកំណាត់ផ្លូវតស៊ូ
ដ៏លំបាករបស់កង ទ័ពនិងប្រជាជនទូទាំងប្រទេសនោះគឺចង់បង្ហាញនូវសុឆន្ទៈ
ស្មារតីដ៏អង់អាចក្លាហាន របស់កងទ័ពនិងប្រជាជនវៀតណាមនាគ្រាប្រយុទ្ធប្រ
ឆាំងពួកឈ្លានពាន។
ចាបពីថ្ងៃទី២ដល់ថ្ងៃទី៤កញ្ញានៅភូមិវប្បធម៌ ទេសចរបណ្តាជនជាតិវៀត
ណាម នៅទីរួមខេត្ត Son Tay ក្រុងហាណូយ បានប្រព្រឹត្តទៅសកម្មភាពវប្បធម៌
សិល្បៈរបស់ ជនរួមជាតិជាជនជាតិភាគតិច សំដៅរំលឹកខួបលើកទី៧១នៃទិវា
បុណ្យជាតិថ្ងៃទី២ កញ្ញា។ ក្នុងក្របខ័ណ្ឌនៃបណ្តាសកម្មភាព “សប្បាយរីករាយ
ទទួលបុណ្យឯករាជ្យ” នៅភូមិវប្បធម៌ ទេសចរណ៍នៃបណ្តាជនជាតិវៀតណាម
ក៏បានប្រព្រឹត្តទៅពិធីបុណ្យ ប្រពៃណីមួយចំនួនរបស់ជនជាតិភាគតិចដូចជា
ពិធីសែនត្រកូលរបស់ជនជាតិ Mong ពិធីសែនទេវតាភូមិរបស់ជនជាតិ Thai
និងកម្មវិធី “ពេលបាយជួបជុំសាមគ្គី” អំណរ សាទរបុណ្យឯករាជ្យជាតិផងដែរ៕