សកម្មភាពរំលឹកខួបលើកទី៧១នៃទិវាបុណ្យជាតិថ្ងៃទី២កញ្ញានៅឯបរទេស
(VOVworld)-នាយប់ថ្ងៃទី២កញ្ញា ស្ថានទូតវៀតណាមប្រចាំនៅអេហ្សីបបានរៀបចំពិធី
រំលឹកខួបលើកទី៧១ទិវាបុណ្យជាតិវៀតណាមថ្ងៃទី២កញ្ញា ដោយមានការចូលរួមរបស់
កម្មាភិបាល មន្ត្រីស្ថានទូត ស្ថាប័នតំណាងនានានិងអាណិកជនវៀតណាមដែលកំពុង
រស់នៅ សិក្សានិងធ្វើការនៅអេហ្ស៊ីប។ ក្នុងថ្ងៃដដែល ស្ថានទូតវៀតណាមប្រចាំនៅ
រុស្ស៊ីបានទៅដាក់កម្រោងផ្កានៅវិមានរំលឹកវិញ្ញាណខ្ខ័ន្ធលោកប្រធានហូជីមិញនៅទី
ក្រុងម៉ូស្កូ។ហើយនៅរដ្ឋធានី Canberra ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលីក៏បាន
រៀបចំពិធីរំលឹកខួបលើកទី៧១ទិវាបដិវត្តន៍ខែសីហានិងបុណ្យជាតិថ្ងៃទី២កញ្ញា។ស្ថាន
ទូតវៀតណាមប្រចាំនៅថៃ ឡាវក៏បានរៀបចំសកម្មភាពសំដៅរំលឹកខួបលើកទី៧១
ទិវាឯករាជ្យជាតិផងដែរ៕