សកម្មភាពរំលឹកខួបលើកទី៧២បដិវត្តខែសីហានិងបុណ្យឯករាជ្យជាតិថ្ងៃទី២កញ្ញា
(VOVWORLD) -ក្នុងឱកាសរំលឹកខួបលើកទី ៧២នៃបដិវត្តន៍ខែសីហានិងបុណ្យឯករាជ្យជាតិថ្ងៃទី២ កញ្ញា នាព្រឹកថ្ងៃទី៣១សីហា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាម លោក Tran Thanh Man បានដឹកនាំគណៈប្រតិភូរណសិរ្សមាតុភូមិវៀត ណាម ទៅអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅផ្ទះលេខ៦៧ មណ្ឌលកេរ្តិ៍ដំណែលលោកប្រធានហូជីមិញ។
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាម លោក Tran Thanh Man បានដឹកនាំគណៈប្រតិភូរណសិរ្សមាតុភូមិវៀត ណាម ទៅអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ |
ក្នុងបរិយាកាសដ៏ស្ងាមស្ថាត់ ប្រធានរណសិរ្ស មាតុភូមិវៀតណាម លោក Tran Thanh Man និងគណៈរួមដំណើរបានរំលឹកឡើង វិញនូវមេម័រដ៏អង់អាចក្លាហាននារយៈពេល៧២ឆ្នាំមុននេះ ព្រមទាំងសង្កត់ធ្ងន់ថា ជន ជាតិទាំងអស់លើទូទាំងប្រទេសក៏ដូចជាកូនចៅវៀតណាមលើគ្រប់ទិសទីទូទាំង ពិភពលោក ជានិច្ចកាលចងចាំគុណបំណាចដ៏មហិមានិងអនុវត្តល្អពាក្យទន្មានរបស់ លោកប្រធានហូជីមិញផងដែរ។
ក្នុងឱកាសរំលឹកខួបលើកទី៧២ បដិវត្តន៍ខែសីហានិងបុណ្យឯករាជ្យជាតិថ្ងៃទី២ កញ្ញា នៅខេត្ត ក្រុងទូទាំងប្រទេសនិងប្រទេសមួយចំនួនលើពិភពលោក បានប្រព្រឹត្ត ទៅសកម្មភាពជាច្រើនសំដៅអបអរសាទរព្រឹត្តិការណ៍នេះ។ ក្រមសីលធម៌ “ផឹកទឹក នឹកដល់ប្រភពដើម” នារសៀលថ្ងៃទី៣០សីហា គណៈប្រតិភូរូមមានថ្នាក់ដឹកនាំខេត្ត Quang Tri បានទៅអុជធូបនៅឈាបនដ្ឋានជាតិលេខ៩ ឈាបនដ្ឋាន Truong Son និងផ្នូររបស់វីរៈយុទ្ធជនជាង២០០០នាក់ដែលកំពុងនៅទីនេះ។
ក្នុងថ្ងៃដដែល នៅរាជធានីភ្នំពេញ សាមគមជនវៀតណាមនៅកម្ពុជាបានរៀប ចំរំលឹកខួបលើកទី៧២នៃបដិវត្តន៍ខែសីហានិងបុណ្យឯករាជ្យជាតិថ្ងៃទី២កញ្ញា។ អញ្ចើញថ្លែងមតិក្នុងពិធី លោក Chau Van Chi ប្រធានសមាគមជនវៀតណាមនៅ កម្ពុជា បានឲ្យដឹងថា៖
“ពង្រីកស្មារតីបដិវត្តន៍ខែសីហានិងបុណ្យឯករាជ្យជាតិថ្ងៃទី២កញ្ញា យើងខ្ញុំ ជាសហគមន៍ជនវៀតណាមកំពុងរស់នៅទឹកដីកម្ពុជា សច្ចាររក្សាប្រពៃណីអត្ត សញ្ញាណយ៉ាងល្អប្រសើរបស់ប្រជាជាតិវៀតណាម គោរពច្បាប់របស់រដ្ឋកម្ពុជា គោរពទំនៀមទម្លាប់របស់ជនជាតិខ្មែរសា មគ្គីជនជាតិទាំងពីរ វៀតណាមនិងកម្ពុជា រួមចំណែកកសាងប្រទេស កម្ពុជាសន្តិភាពនិងសម្បូររុងរឿង”។
ក្នុងពេលជាមួយគ្នានោះ នៅកូរ៉េខាងត្បូងបានប្រព្រឹត្តទៅការបង្ហាញម៉ូដ សម្លៀកបំពាក់ចំពោះមុខទស្សនិកជនកូរ៉េខាងត្បូងនិងប្រទេសជាច្រើនទៀត។ រីឯ នៅប្រទេសអាហ្វ្រិកខាងត្បូង ស្ថានទូត វៀតណាមប្រចាំនៅទីនេះក៏បានរៀបចំពិធី រំលឹកខួបលើកទី៧២នៃទិវាបដិវត្តន៍ខែសីហានិងបុណ្យជាតិថ្ងៃទី២កញ្ញាផងដែរ៕