សកម្មភាពរំលឹកខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិនៃប្រទេសវៀតណាមនៅទីក្រុងហូជីមិញ

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី៧៣ នៃទិវាបដិវត្តន៍ខែសីហា (ថ្ងៃទី១៩ខែសីហា១៩៤៥ - ថ្ងៃទី១៩ខែសីហា២០១៨) និងបុណ្យឯករាជ្យជាតិ (ថ្ងៃទី២កញ្ញា១៩៤៥-ថ្ងៃទី២កញ្ញា២០១៨) នាយប់ថ្ងៃទី២កញ្ញា ទីក្រុងហូជីមិញបានរៀបចំកម្មវិធីសិល្បៈក្រោមប្រធានបទ “វៀតណាម-នៅលើវិថីដ៏រុងរឿង”
សកម្មភាពរំលឹកខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិនៃប្រទេសវៀតណាមនៅទីក្រុងហូជីមិញ - ảnh 1 បរិយាកាសទទួលបុណ្យឯករាជ្យជាតិនៅទីក្រុងហូជីមិញ (រូបថតៈnld.com.vn )

អញ្ជើញចូលរួមក្នុងពិធី មានវត្តមាន លោក Nguyen Thien Nhan សមាជិកការិយា ល័យនយោបាយនិងជាលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញនិងលោក Nguyen Thanh Phong ប្រធានាគណៈកម្មាធិការប្រជាជនទីក្រុងផងដែរ។

ក៏នាយប់ថ្ងៃទី២កញ្ញា ទីក្រុងហូជីមិញបានរៀបចំការបាញ់កាំជ្រួចកម្រិតខ្ពស់ ពីម៉ោង ២១ដល់ម៉ោង២១និង១៥នាទី។ លោក Nguyen Xuan Hai នៅខ័ណ្ឌ Binh Thanh បានឲ្យដឹងថា៖ “លោកបានឃើញការបាញ់កាំជ្រូចច្រើនលើកច្រើនសារហើយ ប៉ុន្តែមានការ ជក់ចិត្តបំផុតពេលបានឃើញការបាញ់កាំជ្រួចហោះឡើងលើមេឃ។ នេះជាលើកដំបូងដែលលោកបានឃើញការបាញ់កាំជ្រជួចក្នុងចម្ងាយជិត។ លោកគិតថា ការបាញ់កាំជ្រូចគឺនាំមកភាពទាក់ទាញ ភាពសប្បាយអស្ចារ្យជូនដល់សហគមន៍”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ