សកម្មភាពរំលឹកខួបលើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម
|
សកម្មភាពរំលឹកខួបលើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម (VOV) |
Vovworld-អំណរខួបលើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម
(ទី៣កុម្ភៈ) កាសែត Nhan Dan នាថ្ងៃទី៣កុម្ភៈបានចុះផ្សាយវិចារណៈកថា បំភ្លឺជា
និច្ចតាមបក្ស។ វិចារណៈកថាបានលើកច្បាស់ថា បក្សកុម្មុយនីស្តបាន គូសសញ្ញា
ដ៏ភ្លឺស្វាងលើផ្លូវតស៊ូរំដោះប្រជាជាតិ បើកចេញសម័យកាលថ្មីសំរាប់ប្រទេសជាតិ
ឈានឡើង។ ខណ់ពេលនោះ វិចារណៈកថានៃកាសែត Quan doi Nhan dan បាន
អះអាងថា កងទ័ពប្រជាជនវៀតណាមរក្សាជំនឿជាក់និងឬទ្ធានុភាពនិងទេពកោ
សលរបស់បក្ស។
ទំព័រទី១កាសែត Nhan Dan, Quan doi Nhan dan និងកាសែតធំៗច្បាប់ចេញ
ផ្សាយនាថ្ងៃទី៣កុម្ភៈបានចុះផ្សាយព័ត៌មានអត្ថបទរូបថតជាច្រើនស្ដីពីសកម្មភាព
រំលឹកខួបលើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម ក្នុងនោះមានពិធី
មីទ្ទីងនៅទីក្រុងហាណូយនាថ្ងៃទី២កុម្ភៈ។ កាសែតជាច្រើនបានចុះផ្សាយសន្ទរកថា
របស់លោកអគ្គលេខាបក្ស Nguyen Phu Trong នៅពិធីមីទ្ទីង អះអាងថា បន្តពង្រីក
ប្រពៃណីល្អប្រសើររក្សារឹងមាំនិងបង្កើនអត្តចរិតបដិវត្តន៍ចរិតឈានទៅមុខរបស់
បក្សកសាងបក្សកុម្មុយនីស្តវៀតណាមស្អាតស្អំរឹងមាំ។
នាយប់ថ្ងៃទី២កុម្ភៈ កម្មវិធីសិល្បៈ បក្សនិងនិទាឃៈរដូវ អំណរខួបលើកទី៨៥
នៃទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម(ទី៣កុម្ភៈ)ដែលប្រព្រឹត្តទៅនៅកន្លែង
ស្ពានទូរទស្សន៍ចំនួន៣គឺទីក្រុងហាណូយ ទីក្រុងហូជីមិញនិងខេត្ត Kon Tum។
ទស្សនិកជននិងប្រជាជនទូទាំងប្រទេសបានកំសាន្តរាល់បទចម្រៀងការសម្ដែង
សិល្បៈស្ងើចសសើរបក្សរុងរឿង លោកប្រធានហូជីមិញមហិមារ ប្រទេសជាតិ
ផ្លាស់ប្តូរថ្មី៕