សកម្មភាពរំលឹកខួបលើកទី៨៥នៃទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ

សកម្មភាពរំលឹកខួបលើកទី៨៥នៃទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ - ảnh 1
ទិដ្ឋភាពនៃពិធីរំលឹកខួបលើកទី៨៥នៃទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ


(VOVworld)-យុវជនទីក្រុងគប្បីផ្តល់យោបល់សម្រាប់កសាងទីក្រុងគួរឲ្យរស់នៅ
បំផុតក្នុងតំបន់។ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Dinh La Thang បានសង្កត់ធ្ងន់ដូច្នេះក្នុងពិធីរំលឹកខួបលើកទី៨៥នៃទិវាបង្កើតសម្ព័ន្ធ យុវជនកុម្មុយ
និស្តហូជីមិញថ្ងៃទី២៦មិនា ដែលបានរៀបចំឡើងនៅទីក្រុងហូជី មិញនាថ្ងៃទី២៥
មិនា។ លោក Dinh La Thang បានលើកច្បាស់ថា៖

        “យុវជនទាំងអស់គ្នាគប្បីចូលរួមកម្មវិធីលោតផ្លោះចំនួន៧របស់ទីក្រុង ។នេះ ជាភារកិច្ចស្នូលសម្រាប់គ្នាយើងនៅពេលអនាគត។​ខ្ញុំស្នើឲ្យមិត្តទាំងអស់ចូលរួម មតិនិងកសាងកម្មវិធីជាច្រើនសម្រាប់ខ្លួនឯង។​ម្យ៉ាងវិញទៀត គប្បីចូលរួមដោះ ស្រាយដោយផ្ទាល់រាល់បញ្ហាជំពាក់ជំពិនរបស់ប្រជាជន កែប្រែរបៀបធ្វើការ និង
បង្កើន ផលិតភាពការងារ”។

        ក៏ក្នុងថ្ងៃទី២៥មិនា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត
ណាម លោក Nguyen Thien Nhan បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុនិស្តហូជីមិញក្នុងឱកាសរំលឹកខួបលើកទី៨៥នៃទិវា
បង្កើតសម្ព័ន្ធ យុវជន។ នៅទីនេះ លោក Nguyen Thien Nhan ជឿជាក់ថា សម្ព័ន្ធ យុវជនបន្តជាតំណាងឆ្នើមរបស់មជ្ឈដ្ឋានវ័យក្មេងទូទាំងប្រទេស និងកំណត់ទិស ដៅសម្រាប់មជ្ឈដ្ឋានវ័យក្មេងអនុវត្តល្អនូវសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ស ទូទាំងប្រទេសលើកទី១២ រួមទាំងសកម្មរួមចំណែកចូលក្នុងការអភិវឌ្ឍន៍របស់
ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ