សកម្មភាពរំលឹកខួបលើកទី៨៦ទិវាបង្កើតបក្សកុម្មយនិស្តវៀតណាម

(VOVworld)-នាថ្ងៃទី៣កុម្ភៈ សំដៅរំលឹកខួបលើកទី៨៦ទិវាបង្កើតបក្សកុម្មុយនិស្ត
វៀតណាម ថ្ងៃទី៣កុម្ភៈ សកម្មភាពមានអត្ថន័យជាច្រើនត្រូវបានរៀបចំ ឡើងនៅ
គ្រប់តំបន់ក្នុងទូទាំងប្រទេស។ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត Nghe An បានអញ្ជើញទៅអុធធូប នៅ
មណ្ឌលកេរ្តិ៍ដំណែលKim Lien និងមណ្ឌលរំលឹកវិញ្ញាណ
ក័្ខន្ធអតីតអគ្គលេខាបក្សលោក Le Hong Phong។

       នៅក្នុងជំនួបជាមួយកម្មាភិបាល យុទ្ធជន អ្នកបដិវត្តន៍ជើងចាស់ សិល្បៈ​ករ
សិល្បៈការិនី និងស្ថាប័នសារព័ត៌មានលើភូមិភាគដោយគណៈកម្មាធិការ បក្សខេត្ត
Son La រៀបចំឡើងនាថ្ងៃដដែល  តំណាងជាច្រើនបានរំលឹកនូវប្រពៃណី ដ៍ត្រចះត្រ
ចងរបស់បក្សតាំងពីចាប់បដិសន្ធិមក។ ក្នុងពេលនោះ ថ្នាក់ដឹកនាំ ​ខេត្ត Quang Tri បានរៀបចំពិធីអួធធុបនៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធអតីតអគ្គ លេខាបក្ស Le Duan ជាសិស្សឆ្នើមមួយរូបរបស់លោកប្រធានហូជីមិញ។

       ថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី៨៦ទិវាបង្កើតបក្ស លោក Nguyen Duc Thanh លេខាគណៈកម្មាធិការបក្សខេត្ត Ninh Thuan បានសង្កត់ធ្ងន់ថា រយៈ ពេល៨៦ឆ្នាំ
កន្លងទៅ បក្សកុម្មុយនិស្តវៀតណាមជានិច្ចកាលជាក្រុមឈានទៅ មុខ​។ ក្រោមការ
ដឹកនាំរបស់បក្ស កងទ័ព និងប្រជាជនខេត្ត Ninh Thuan បាន រួមកម្លាំងកាយចិត្តនាំ
សេដ្ឋកិច្ចរបស់ប្រទេសទាំងមូលនិងខេត្ត Ninh Thuan ឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃ
ទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ