សកម្មភាពរំលឹកខួបលើកទី៩២នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម

(VOVWORLD) -នាព្រឹកថ្ងៃទី២១មិថុនា សមាគមអ្នកកាសែតទីក្រុងហូជីមិញបានរៀបចំពិធីលំលឹកខួបលើក ទី៩២នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាមនិងប្រគល់ ពានរង្វាន់សារព័ត៌ មានទីក្រុងហូជីមិញលើកទី៣៥។ 
សកម្មភាពរំលឹកខួបលើកទី៩២នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម - ảnh 1ទិដ្ឋភាពនៃពិធីប្រគល់ពានរង្វាន់ (រូបថតៈ qdnd) 

ក្រុមប្រឹក្សាទទួលបន្ទុកពានរង្វាន់នេះបានជ្រើស រើសវណ្ណកម្មឆ្នើមចំនួន៧០ ដើម្បីប្រគល់ពានរង្វាន់ ដែលក្នុងនោះ រង្វាន់លេខ១មាន ចំនួន៥ រង្វាន់លេខពីរមានចំនួន១២ រង្វាន់លេខបីមានចំនួន២១និងរង្វាន់លើកទឹកចិត្តមានចំនួន៣២។ អ្នកកាសែត Nguyen Thanh Trung នៅកាសែត Tuoi Tre ដែល ទទួលរង្វាន់លេខ១ បានចែករំលែកថា៖

        “កាសែត Tuoi Tre ” ក៏ជាស្ពានតភ្ជាប់រាល់ការខិតខំប្រឹងប្រែងដើម្បីជូននូវមតិ របស់ប្រជាជនដល់ថ្នាក់ដឹកនាំទីក្រុងហូជីមិញ ដោយមានបំណងថា ថ្នាក់ដឹកនាំទី ក្រុងហូជីមិញនឹងបន្តទទួលយករាល់មតិនោះ។

        មុននោះ នាថ្ងៃទី២០មិថុនា នៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំនៅសាធា រណរដ្ឋឆែកក៏បានប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី៩២នៃទិវាសារព័ត៌មានបដិវត្តន៍ វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ