សកម្មភាពរំលឹកខួបលើកទី៩៣នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាមថ្ងៃទី២១មិថុនា

(VOVWORLD) -ក្នុងឱកាសរំលឹកខួបលើកទី៩៣នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី២១មិថុនា១៩២៥-ថ្ងៃទី២១មិថុនា២០១៨) នាយប់ថ្ងៃទី២០មិថុនា នៅមជ្ឈមណ្ឌលផ្សាយសម្លេង លេខ៥៨ វិថី Quan Su ហាណូយបានប្រព្រឹត្តទៅកម្មវិធីជួបប្រាស្រ័យសិល្បៈ សារព័ត៌មានជាមួយអាជីវកម្ម។ 

កម្មវិធីនេះបានរៀបចំឡើង សំដៅលើកតម្កើងនិងថ្លែងអំណរគុណដល់អ្នកកាសែតដែលបានលះបង់ទាំងកម្លាំងកាយនិងបញ្ញា ដើម្បីបំពេញនូវកាតព្វកិច្ចជាយុទ្ធជនលើសមរភូមិសតិអារម្ម ណ៍។ ទន្ទឹមជាមួយគ្នានោះ ជួយឲ្យអ្នកទស្សនាយល់ច្បាស់ថែមទៀតអំពីតួនាទីក៏ដូចជាភារកិច្ចរបស់អ្នកកាសែត នៅក្នុងសម័យថ្មីនៃឧស្សាហូបនីយកម្មនិងទំនើបកម្មប្រទេសជាតិ។

ក្នុងថ្ងៃដដែល ក្រុមការងារនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ដឹកនាំដោយអនុប្រធាននិងជាអគ្គលេខាធិការ លោក Hau A Lenh បានអញ្ជើញទៅជូនពរកាសែតជនបទបច្ចុប្បន្ន កាសែតនារីវៀតណាម កាសែតបក្សកុម្មុយនិស្តអេឡិចត្រូនិកវៀតណាម ទស្សនាវដ្តីរណសិរ្សផងដែរ។

ក្នុងពេលជាមួយគ្នានោះ នាថ្ងៃទី២០មិថុនា ថ្នាក់ដឹកនាំខេត្ត Dong Thap បានអញ្ជើញជួបសំណេះសំណាលជាមួយស្ថាប័នសារព័ត៌មាននានា សំដៅផ្លាស់ប្តូរព័ត៌មាន ស្តីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមក្នុងរយៈពេល៦ខែដើមឆ្នាំ និងកំណត់ទិសដៅកិច្ចការ៦ខែចុងឆ្នាំ២០១៨។ នាពេលរៀលថ្ងៃដដែល សមាគមអ្នកកាសែតខេត្ត Long An ក៏បានរៀបចំពិធីប្រគល់រង្វាន់ចំពោះស្នាដៃឆ្នើម២៩ ដែលទទួលបានពានរង្វាន់សារព័ត៌មានខេត្ត Long An ឆ្នាំ២០១៧-២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ