សកម្មភាពរំលឹកខួបអនុស្សារវរីយ៍ជ័យជំនះលើពួកហ្វាស៊ីសនៅរុស្ស៊ីនិងលើពិភពលោក
|
សកម្មភាពរំលឹកខួបអនុស្សារវរីយ៍ជ័យជំនះលើពួកហ្វាស៊ីសនៅរុស្ស៊ីនិងលើពិភពលោក (Image: VNA) |
(VOVworld) – នាថ្ងៃទី ៩ ឧសភា សហព័ន្ធរុស្ស៊ីបានរៀបចំក្បួនព្យុហយាត្រារំលឹក
ខួបអនុស្សារវរីយ៍លើកទី ៧១ ជ័យជំនះលើពួកហ្វាស៊ីសនៅ ២៦ ទីក្រុងក្នុងទូទាំង
ប្រទេស។ ទាហានចំនួន ៤០ ពាន់នាក់និងមធ្យោបាយបច្ចេកទេសចំនួន ៨០០
គ្រឿងបានចូលរួមក្បួនព្យុហយាត្រាទាំងនេះ។ ក្បួនព្យុហយាត្រាដោយ ទ្រង់ទ្រាយ
ធំបំផុតត្រូវបានរៀបចំឡើងនៅទីលានក្រហមនៅរដ្ឋធានីម៉ូស្គូប្រទេសរុស្ស៊ីដោយ
មានទាហានចូលរួមចំនួន ១០ ពាន់នាក់និងគ្រឿងយោធភ័ណ្ឌចំនួន ១៧០
គ្រឿង។ នាថ្ងៃទី ៨ ឧសភា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្ញើរសារ
ទូរលេខអបអរសារទដល់ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសចំណុះអតីតសហភាពសូវៀត
ដូចជា បែឡារុស កាស្សាកស្ថាន អ៊ុយក្រែន ។ល។ នាព្រឹកថ្ងៃទី ៨ ឧសភាប្រធានា
ធិបតីសាធារណៈរដ្ឋឆែក លោក Milos Zeman នាយករដ្ឋមន្ត្រីនៃប្រទេស នេះ
លោក Bohuslav Sobotka រួមជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងៗរបស់រដ្ឋាភិបាលសាធា
រណៈឆែកបានចូលរួមពិធីរំលឹកខួបអនុស្សារវរីយ៍ទិវាជ័យជំនះលើពួកហ្វាស៊ីស
អាល្លឺម៉ង់នៅរដ្ឋធានី Prague។
ថ្លែងមតិនាថ្ងៃទី ៨ ឧសភា រដ្ឋមន្ត្រីក្រសួងការពារជាតិប្រេស៊ីល លោក Aldo
Rebelo បានសង្កត់ធ្ងន់ថា៖ មនុស្សលោកដឹងរគុណបណ្ដាយុទ្ធជនស៊ូវៀតនិង
រុស្ស៊ីដោយការរួមវិភាគទានរបស់គេក្នុងជ័យជំនះលើលិទ្ធិហ្វាស៊ីសនិយម។
ក្នុងពេលនោះ ប្រធានាធិបតី Slovakia លោក Andrej Kiska បានដាក់កម្រង
ផ្កានៅស្តូបអនុស្សារវរីយ៍យុទ្ធជនសូវៀតក្រហមនៅទីក្រុង Sered។ នាថ្ងៃដដែល
ប្រធានាំធិបតីបារាំង លោក Francois Hollande បានដាក់កម្រងផ្កានៅស្តូប
អនុស្សារវរីយ៍ Charles de Gaulle នៅរដ្ឋធានីប៉ារីស ផងដែរ៕