សកម្មភាពរំលឹកខួបអនុស្សារវរីយ៍ទិវាគ្រូបង្រៀនវៀតណាមក្នុងទូទាំងប្រទេស

សកម្មភាពរំលឹកខួបអនុស្សារវរីយ៍ទិវាគ្រូបង្រៀនវៀតណាមក្នុងទូទាំងប្រទេស - ảnh 1
រដ្ឋមន្ត្រីក្រសួងនគបាល នាយឧត្តមសេនីយ៍ Tran Dai Quang (Image: trandaiquang.net)

(VOVworld) – នាថ្ងៃទី ២០ វិច្ឆិកា លោកគ្រូរអ្នកគ្រូររាប់លាននាក់ក្នុងទូទាំង ប្រទេសវៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍ទិវាគ្រូបង្រៀនវៀត
ណាម (ថ្ងៃទី ២០ វិច្ឆិកា)។ រួមជាមួយនោះ បណ្ដាក្រសួងផ្នែកក៏បានរៀបចំ
សកម្មភាពលើកដម្កើង​គ្រូបង្រៀនជាច្រើន ផងដែរ។ នារសៀលថ្ងៃទី ១៩
វិច្ឆិកា នៅទីក្រុងហាណូយក្រសួងនគបាយបានរៀបចំពិធីរំលឹកខួបអនុស្សារ
វរីយ៍លើកទី ៣១ នៃទិវាគ្រូបង្រៀនវៀតណាមនិងអបអរសារទបណ្ដាគ្រូ
បង្រៀននគបាលប្រជាជនដែលទទួលបានកិត្តិនាមសាស្រ្តាចារ្យនិងសា
ស្រ្តាចារ្យរងនា ២០១៣។ ថ្លែងមតិក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងនគបាល
នាយឧត្តមសេនីយ៍ Tran Dai Quang  បានបញ្ជាក់ថា៖

“គណៈកម្មាធិការបក្សនគបាលមជ្ឈឹមនិងក្រសួងនគបាលមានគោលបំណង ជួរគ្រូបង្រៀនក្នុងកំលាំងនគបាលប្រជាជននិងសមមិត្តដែលទើបនឹងទទួលបាន ប្រសិទ្ធិនាមសាស្រ្តាចារ្យនិងសាស្រ្តាចារ្យរងបន្តពង្រីកប្រពៃណីដ៏ត្រចះត្រចង់
របស់កំលាំងនគបាលប្រជាជនវៀតណាមវីរភាពធ្វើល្អតាមដំបូន្មានរបស់
លោកប្រធានហូជីមិញ៖“ភារកិច្ចរបស់គ្រូបង្រៀនគឺធ្ងន់ធ្ងរណាស់ប៉ុន្តែត្រចះ
ត្រចង់ណាស់។ ដើម្បីបំពេញល្អភារកិច្ចនេះ លោកគ្រូអ្នកគ្រូត្រូវធ្វើគំរូលើគ្រប់
វិស័យ បំប៉នសីលធម៌បដិវត្តន៍គោលជំហរនយោបាយកំណត់ច្បាស់លាស់នូវ
តួនាទីភារកិច្ចចំពោះបុព្វហេតុអប់រំរបស់ខ្លួន។”

នាយប់ថ្ងៃទី ១៩ វិច្ឆិកា ដ៏ដែល សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញទីក្រុងហូជីមិញ
ក៏បានរៀបចំពិធី​លើកដម្កើងនិងប្រគល់រង្វាន់ជូនគ្រូបង្រៀនវ័យគ្មេងគំរូឆ្នាំ ២០១៣
ចំនួន ១១៨ នាក់ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ