សកម្មភាពរំលឹកខួបអនុស្សារវរីយ៍ទិវានារីអន្តរជាតិត្រូវបានរៀបចំឡើងជាច្រើនលើសកលលោក


សកម្មភាពរំលឹកខួបអនុស្សារវរីយ៍ទិវានារីអន្តរជាតិត្រូវបានរៀបចំឡើងជាច្រើនលើសកលលោក - ảnh 1
សកម្មភាពរំលឹកខួបអនុស្សារវរីយ៍ទិវានារីអន្តរជាតិត្រូវបានរៀបចំឡើងជាច្រើនលើសកលលោក (Image: VNA)

(VOVworld) – ក្នុងសារមួយអបអរសារទរទិវានារីអន្តរជាតិ ថ្ងៃទី ៨ មិនា សម្ព័ន្ធភាព អន្តរសភាពិភាពលោក (IPU) បានឲ្យដឹងថា៖ អត្រានារីចូលរួមរដ្ឋសភាលើពិភព
លោកបានកើនឡើង១ដងក្នុងរយៈពេល ២០ ឆ្នាំ ពី ១១,៣% នាឆ្នាំ ១៩៩៥ ដល់
២២% ក្នុងឆ្នាំ ២០១៥។ តំបន់អាមេរិកឡាទីនគឺជាទីកន្លែងដែលទទួលបានលទ្ធ
ផលខ្ពស់បំផុតក្នុងការជំរុញសមភាពភេទលើវិស័យគោលនយោបាយដោយមាន
អត្រាសមាជិការសភាកើនឡើងពី ១២,៧% ក្នុងឆ្នាំ ១៩៩៥ ដល់ ២៦,៤% ក្នុងឆ្នាំ
២០១៥។ នាថ្ងៃទី ៨ មិនា នាយករដ្ឋមន្ត្រីថៃ លោក  Prayut Chan-Ocha បានអំពាវ
នាវឲ្យប្រជាជននៃប្រទេសនេះបង្កើនតួនាទីរបស់នារីថៃក្នុងសង្គមក៏ដូចជាបំពេញ
បន្ថែមសិទ្ធិសំរាប់នារដើម្បីនារីអាចក្លាយទៅជាកំលាំងពលំមួយនៃការផ្លាស់ប្តូរក្នុង
សង្គមនៅប្រទេសអាស៊ីអាគ្នេយ៍នេះ។ ក៏ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រីកម្ពុជា
សម្តេច តេជោ ហ៊ុនសែន បានអះអាងថា៖ ប្រទេសនេះទទួលបានការបោះជំហាន
ដ៏ច្បាស់លាស់ក្នុងការជំរុញ តួនាទីរបស់នារីលើវិស័យសេដ្ឋកិច្ចសង្គមនយោបាយ
និងសុខភាពក្នុងរយៈពេល២ ទស្សវត្សកន្លងទៅ។

នៅឥណ្ឌា នាយករដ្ឋមន្ត្រីនៃប្រទេសនេះ លោក Narenda Modi បានប្រកាសថា៖ រដ្ឋាភិបាលឥណ្ឌានឹងបង្កើតបណ្ដាមជ្ឈមណ្ឌលជួយឧបត្ថម្ភនារីក៏ដូចជាខ្សែទូរស័ព្ទ
ជួយ ឧបត្ថម្ភនារី ព្រមទាំង អំពាវនាវឲ្យប្រជាជននៅប្រទេសនេះបញ្ចប់រាល់ការរើង
អើងនិង អមនុស្សធម៌ចំពោះនារី ផងដែរ។ នាថ្ងៃទី ៨ មិនា ស្ថាប័នជាច្រើនបានរៀប
ចំពិធីមីទ្ទីញ លើកដម្កើងតួនាទីរបស់នារីចំពោះប្រទេសអាលហ្សេរី ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ