សកម្មភាពរំលឹកខួបអនុស្សារវរីយ៍ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម
|
សកម្មភាពរំលឹកខួបអនុស្សារវរីយ៍ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (Image: VOV) |
(VOVworld) – នាយប់ថ្ងៃទី ១៥ ធ្នូ ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៧០ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី ២២ ធ្នូ ឆ្នាំ ១៩៤៤ - ថ្ងៃទី ២២
ធ្នូ ឆ្នាំ ២០១៤) លើកទី ២៥ នៃទិវាប្រជាជនទាំងមូលចូលរួមការពារប្រទេសជាតិ
(ថ្ងៃទី ២២ ធ្នូ ឆ្នាំ ១៩៨៩- ថ្ងៃទី ២២ ធ្នូ ឆ្នាំ ២០១៤) ពិធីទទួលស្គាល់កេរ្តិ៍តំណែល
ជាតិពិសេសព្រៃ Tran Hung Dao បានប្រព្រឹត្តទៅនៅខេត្ត Cao Bang (ភាគខាងជើង
វៀតណាម)។ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានចូលរួមពិធីនេះ។
តាមសារាចរណ៍ របស់លោកប្រធានហូជីមិញ នាថ្ងៃទី ២២ ធ្នូ ឆ្នាំ ១៩៤៤ ក្រុមឃោសនារំដោះកងទ័ព វៀតណាមត្រូវបានបង្កើតនៅគ្នាព្រៃ Tran Hung Dao។ ថ្លែងមតិនៅពិធីលើកនេះ អនុប្រធានរដ្ឋសភាវៀតណាម លោក Huynh Ngoc Son បានលើកច្បាស់ថា៖
“កងទ័ពត្រូវបានប្រសូត្រឡើងនិងអភិវឌ្ឍន៍ក្នុងប្រជាជនប្រយុទ្ធដើម្បីប្រជាជនបំរើ ដើម្បីប្រជាជនស្មោះត្រង់ជាមួយបក្សប្រយុទ្ធដើម្បីឯករាជ្យប្រជាជាតិនិងសង្គមនិយម។ ឆ្លងកាត់រយៈពេល៧០ឆ្នាំប្រយុទ្ធកសាងនិងអភិវឌ្ឍន៍កងទ័ពប្រជាជនវៀតណាម
រួមជាមួយប្រជាជនទាំងមូលបានសរសេរឡើងទំព័រប្រវត្តិសាស្ត្រត្រចះត្រចង់ពោ
ពេញទៅដោយ ជ័យជំនះជាបន្តបន្ទាប់។”
ក្នុងឱកាសនេះ រដ្ឋមន្ត្រីក្រសួងផ្សព្វផ្សាយនិងទូរគមនាគមន៍វៀតណាម លោក
Nguyen Bac Son បានប្រគល់ប័ណ្ឌទទួលស្គាល់ព្រៃ Tran Hung Dao ជាមណ្ឌល
កេរ្តិ៍តំណែល ជាតិពិសេសសំរាប់ខេត្ត Cao Bang។
នាយប់ថ្ងៃដដែល កម្មវិធីសិល្បៈ “បទចម្រៀងដំណើទ័ពលាន់រន្ទឺជានិច្ច” ត្រូវបាន
រៀបចំឡើងនៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)។ ក៏ក្នុងឱកាសនេះដែរ
រដ្ឋមន្ត្រី ក្រសួងសុខាភិបាលវៀតណាម លោកស្រី Nguyen Thi Kim Tien បានទៅ
សាកសួរសុខទុកនិងប្រគល់គ្រឿងសម្ភារៈបរិគ្មាសុខាភិបាលជូនឲ្យបន្ទប់ពិនិត្យ
ព្យាបាលជំងឺរវាងកងទ័ពនិងប្រជាជនប៉ូស្តិការពារព្រំដែន Soc Giang បញ្ជាការដ្ឋាន
កងទ័ពការពារព្រំដែនខេត្ត Cao Bang៕