សកម្មភាពរំលឹកខួបអនុស្សារវរីយ៍ទិវារំដោះភាគខាងត្បូងវៀតណាមឯកភាពប្រទេសជាតិនៅឯបរទេស

សកម្មភាពរំលឹកខួបអនុស្សារវរីយ៍ទិវារំដោះភាគខាងត្បូងវៀតណាមឯកភាពប្រទេសជាតិនៅឯបរទេស - ảnh 1
សកម្មភាពរំលឹកខួបអនុស្សារវរីយ៍ទិវារំដោះភាគខាងត្បូងវៀតណាមឯកភាពប្រទេសជាតិនៅឯបរទេស (Image: VNA)


(VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ នៃទិវារំដោះភាគខាង ត្បូងវៀតណាមឯកភាពប្រទេសជាតិ នាថ្ងៃទី ២៧ មេសា ខុទ្ទកាល័យអនុព័ន្ធយោធា វៀតណាមនិងក្រសួងបណ្ដាកំលាំងប្រដាប់អាវុធបដិវត្តន៍គុយបា (MINFAR) បានរៀប ចំការតាំងពិព័ណ៍រូបថតស្តីអំពីដំណើការកសាងនិងអភិវឌ្ឍន៍កងទ័ពប្រជាជន
វៀតណាម។ រូបថតចំនួន ១ រយផ្ទាំងដែលត្រូវបានតាំងបង្ហាញនៅទីនេះបានរៀប
រាប់អំពីប្រវត្តិសាស្ត្រដ៏ត្រចះត្រចងរបស់កងទ័ពប្រជាជនវៀតណាមក្នុងការតស៊ូ
ប្រឆាំងសត្រូវឈ្លានពានដណ្តើមបានឯករាជ្យប្រទេសជាតិ។ នេះក៏ជាឱកាស
ដើម្បីយុទ្ធជននៃបណ្ដាកំលាំងប្រដាប់អាវុធគុយបានិយាយរួមយល់បន្ថែមអំពី
ប្រវត្តិសាស្ត្រនៃការតស៊ូដ៏មហិមាររបស់ប្រជាជាតិវៀតណាមលើកកំពស់ស្មារតី
និងឆ័ន្ទៈបដិវត្តន៍នៃបណ្ដាយុទ្ធជនក្នុងកិច្ចការតស៊ូនិងការពារប្រទេសគុយបា
សង្គមនិយម។ ការតាំងពិព័ណ៍នេះអូសបន្លាយដល់ថ្ងៃទី ៧ ឧសភា។

ក៏ក្នុងឱកាសនេះដែរ ស្ថានទូតវៀតណាមប្រចាំនៅរដ្ឋធានី Bucarest រូម៉ានី ក៏បាន
រៀប ចំពិធីមីទ្ទីញនិងសកម្មភាពកីឡាជាច្រើន ផងដែរ។

នាថ្ងៃទី ២៧ មេសា សាលាវិទ្យាល័យលេខ ២៨២ នៅរដ្ឋធានីម៉ូស្គូរបស់រុស្ស៊ីបាន
រៀបចំ ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ នៃទិវារំដោះភាគខាងត្បូងវៀតណាម
ឯកភាព ប្រទេសជាតិ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក Nguyen Thanh
Sonតំណាងនៃគណៈនាយកសាលារួមជាមួយតំណាងសមាគមមិត្តភាពរុស្ស៊ី-វៀតណាម បណ្ដាអតីតអ្នកជំនាញយោធាសូវៀតបានចូលរួមពិធីនេះ។

នាថ្ងៃទី ២៧ មេសា កាណាល់ទូរទស្សន៍ជាតិរបស់វ៉េណេស៊ុយអេឡា Telesur បានផ្សាយបទរាយការណ៍របស់អ្នកយកព័ត៌មាន Vicent Montagud ស្តីអំពីការតស៊ូ
ប្រឆាំងចក្រពិត្តអាមេរិកសង្គ្រោះជាតិរបស់ប្រជាជនវៀតណាមក៏ដូចជាផលវិបាក
ដ៏ធ្ងន់ធ្ងរដោយសង្គ្រាមនេះបណ្ដាលឡើង។ កាណាល់ Telesur ក៏បានផ្សាយរូបភាព
ស្តីអំពីវៀតណាមមួយដែលកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាដោយមានសមិទ្ធិសេដ្ឋកិច្ច
និងសង្គមដ៏លេចធ្លោដែល ទទួលបានក្នុងរយៈពេលកន្លងទៅ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ