សកម្មភាពរំលឹកខួបអនុស្សារវរីយ៍ពិធីបុណ្យវិសាខបូជាឆ្នាំ ២០១៦ ពុទ្ធសករាជ ២៥៦០
|
សកម្មភាពរំលឹកខួបអនុស្សារវរីយ៍ពិធីបុណ្យវិសាខបូជាឆ្នាំ ២០១៦ ពុទ្ធសករាជ ២៥៦០ (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៧ ឧសភា គណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត Vinh Long
បាន រៀបចំជំនួបមុខអ្នកមុខអ្នកការពុទ្ធសាសនានៃសមាគមពុទ្ធសាសនាវៀតណាម
ក្នុងតំបន់នៅឱកាសពិធីបុណ្យវិសាខបូជាឆ្នាំ ២០១៦ ពុទ្ធសករាជ ២៥៦០។ ក្នុងជំនួប
នេះ ថ្នាក់ដឹកនាំ ខេត្ត Vinh Long មានគោលបំណងថា៖ អ្នកមុខអ្នការពុទ្ធសាសនា
រួមជាមួយពុទ្ធសាសនិកក្នុងតំបន់បន្តរក្សានិងពង្រីកស្មារតី «ការពារប្រទេសជាតិ-
ប្រជាជនសុខសាណត្រាន» និងទិស ស្លោកធ្វើសកម្មភាព «ព្រះធម្ម-ប្រជាជាតិ-
សង្គមនិយម» របស់សមាគមពុទ្ធសាសនា វៀតណាម ក្នុងសម័យកាលផ្លាស់ប្តូរថ្មី
ពង្រីកស្មារតីចំណោងសាមគ្គីភាព រួមធ្វើដំណើរជា មួយប្រជាជជាតិដើម្បីអភិវឌ្ឍន៍
ប្រទេសជាតិឲ្យបានខ្លាំងក្លាថែមទៀត។ នាថ្ងៃដដែល នៅខេត្ត Vinh Phuc ភាគ
ខាងជើងវៀតណាម បានប្រព្រឹត្តទៅការសាកសួរសុខទុកនិងជូនអំណោយ
គណៈកម្មាធិការអភិបាលសមាគមពុទ្ធសាសនាស្រុក Vinh Tuong និងស្រុក
Yen Lac ផងដែរ៕