សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៨ នៃទិវាបង្កើតអាស៊ាន


សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៨ នៃទិវាបង្កើតអាស៊ាន - ảnh 1
សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៨ នៃទិវាបង្កើតអាស៊ាន (Image: VNA)

(VOVworld) – នាថ្ងៃទី ១០ សីហា នៅទីស្នាក់ការលេខាធិការដ្ឋានសមាគមបណ្ដា
 ប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) នៅរដ្ឋធានី Jakarta របស់ឥណ្ឌូណេស៊ី បាន
ប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៨ ទិវាបង្កើតអាស៊ាន (ថ្ងៃទី ៨
សីហា ឆ្នាំ ១៩៦៧ - ថ្ងៃទី ៨ សីហា ឆ្នាំ ២០១៥)។ ថ្លែងមតិនៅពិធីនេះ អគ្គលេខា
ធិការអាស៊ាន លោក Le Luong Minh បានអះអាងថា៖ ក្រោយរយៈ ពេល  ៤៨
ឆ្នាំបង្កើតនិងអភិវឌ្ឍន៍ រហូតមកដល់ពេលនេះ សហគមន៍អាស៊ាន មួយនឹងជា
ទីកន្លែងដែលប្រជាពលរដ្ឋផ្សារភ្ជាប់ជាមួយគ្នាក្នុងចំណងមិត្តភាព សាមគ្គីភាព
កិច្ចសហប្រតិបត្តិការសន្តិភាពសេរីភាពនិងភាពសម្បូររុងរឿង។ ដោយមានការ
បង្កើតសហគមន៍អាស៊ានក្នុងឆ្នាំ ២០១៥ នេះ អាស៊ាននឹងនាំមក នូវផលប្រយោជន៍
និងឱកាសជាច្រើនសំរាប់ប្រទេសជាសមាជិកទាំងឡាយ។ ក៏ក្នុងឱកាសនេះដែរ
 អនុប្រធានាធិបតីឥណ្ឌូណេស៊ី លោក Jusuf Kalla បានអះ អាងនូវតួនាទី
យុទ្ធសាស្ត្ររបស់អាស៊ានដែលជាកំលាំងពលំស្នូលក្នុងរចនាសម្ព័ន្ធ តំបន់។
 អាស៊ានទទួលបានការទទួលស្គាល់របស់សហគមន៍អន្តរជាតិដោយមាន
 ប្រទេសជាច្រើននិងអង្គការមានគោលបំណងក្លាយទៅជាដៃគូសន្ទនា
របស់អាស៊ាន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ