(VOVworld) – នាយប់ថ្ងៃទី ២៥ កញ្ញា នៅទីក្រុងហាណូយ ស្ថានទូតឥណ្ឌូណេស៊ី ប្រចាំនៅវៀតណាមបានរៀបចំពិធីជប់លៀងដ៏មហាឡារឹកក្នុងឱកាសរំលឹកខួប
អនុស្សាវរីយ៍លើកទី ៦៧ ទិវាឯករាជ្យឥណ្ឌូណេស៊ី (ថ្ងៃទី ១៧ សីហា)។ អនុរដ្ឋមន្ត្រី ការបរទេសវៀតណាម Bui Thanh Son តំណាងអង្គទូតនិងតំណាងសហគមន៍ជន
ឥណ្ឌូណេស៊ីនៅវៀតណាមបានចូល រួមពិធីនេះ។ នៅទីនេះ ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី
ប្រចាំនៅវៀតណាម លោក Mayerfas បានរំលឹកឡើងវិញរាល់សមិទ្ធិក្នុងទំនាក់ទំនង
រវាងប្រទេសទាំង ២ ឥណ្ឌូណេស៊ី–វៀតណាមក្នុងរយៈពេលកន្លងមក “ទំនាក់ទំនង
សហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង ២ ក្នុងរយៈពេលកន្លងមកជានិច្ចកាលគឺជា
កត្តាសំខាន់ចំពោះការអភិវឌ្ឍន៍របស់ប្រទេសទាំង ២។ ខ្ញុំជឿ ជាក់ថា៖ កិច្ចសហប្រតិ
បត្តិការរវាងប្រទេសយ់ងទាំង ២ នឹងរួមចំណែកចូលក្នុងភាពសំប្បូរុងរឿងរបស់យើង។”
រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son បានឲ្យដឹងថា៖“យើងខ្ញុំ
សប្បាយរីករាយចំពោះការកសាងនិងការអភិវឌ្ឍន៍រយ៉ាងខ្លាំងក្លាលើគ្រប់ វិស័យ
របស់ឥណ្ឌូណេស៊ីលើវេទិការតំបន់និងអន្តរជាតិ ក្នុងនោះមានអាស៊ាននិង G-20 ផង។ យើងខ្ញុំជូនពររដ្ឋាភិបាលនិងប្រជាជនឥណ្ឌូណេស៊ីអនុវត្តផែនការ បើកទូលាយនិង
កំណើនសេដ្ឋកិច្ចដំណាក់កាល ២០១១-២០២៥ ប្រកបដោយជោគជ័យ៕”