សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៧០ ទិវាបុណ្យជាតិទី ២ កញ្ញា នៅក្នុងនិងក្រៅប្រទេស
|
សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៧០ ទិវាបុណ្យជាតិទី ២ កញ្ញា នៅក្នុងនិងក្រៅប្រទេស (Image: VNA) |
(VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៧០ ទិវាបដិវត្តន៍ខែ
សីហានិងទិវាបុណ្យជាតិទី ២ កញ្ញា នារសៀលថ្ងៃទី ៣០ សីហា គណៈកម្មាធិការ
បក្សទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) បានរៀបចំពិធីប្រគល់គ្រឿង
ឥស្សរិយយសសំរាប់បក្ខជនព្រឹទ្ធាចារ្យ ក្នុងនោះ មានលោក Le Thanh Hai
សមាជិកការិយាល័យនយោបាយនិងជាលេខាគណៈកម្មាធិការបក្សទីក្រុង
ហូជីមិញ។ នាយប់ថ្ងៃដដែល ស្ថានីយ៍ទូរទស្សន៍វៀតណាមបានរៀបចំកម្មវិធី
ផ្សាយពិសេស “ទង់ជាតិឯករាជ្យ” នៅកំពែងបរមរាជវាំង Thang Long (ទីក្រុង
ហាណូយ) និងទីក្រុងហូជីមិញ។
ក៏ក្នុងឱកាសនេះដែរ មជ្ឈមណ្ឌលស្រាវជ្រាវវៀតណាមនិងអាស៊ាននៅ
វិទ្យាស្ថានអាស៊ីចុងបូព៌ាចំណុះបណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ីបានចុះផ្សាយ
សៀវភៅក្រោមចំណងជើងថា “វៀតណាមនាបច្ចុប្បន្ន”។ ក្នុងពេលនោះ
ស្ថានទូត វៀតណាមប្រចាំនៅអ៊ុយក្រែនសហការជាមួយសហគមន៍ជន
វៀតណាមនៅទីនេះបានរៀបចំសកម្មភាពជាក់ស្តែងរំលឹកខួបអនុស្សារវរីយ៍
ទិវាបុណ្យជាតិទី ២ កញ្ញា ដូចជា ពិធីមីទ្ទីញ ការប្រឡងវប្បធម៌និងកីឡា
និងការសម្តែងសិល្បៈ៕