សកម្មភាពរំលឹកខួបអនុស្សាវរីយ៌ទិវាបុណ្យជាតិវៀតណាមនៅបន្តលើប្រទេសមួយចំនួន
(VOVworld)-នាថ្ងៃទី៥កញ្ញា ស្ថានទូតវៀតណាមប្រចំានៅអង់គ្លេស និងអៀកឡង់ ខាង
ជើងបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៌លើកទី៦៨ ទិវាបុណ្យជាតិវៀតណាម (០២
កញ្ញា១៩៤៥-០២កញ្ញា២០១៣)និងរយៈពេល៤០ឆ្នាំបង្កើតទំនាក់ទំនងការ ទូតរវាង
វៀតណាមជាមួយអង់គ្លេស។ ថ្លែងមតិក្នុងពិធីបើក ព្រះរាជបុត្រ Andrew បានអះអាង
ថា ទំនាក់ទំនងរវាងវៀតណាមនិងអង់គ្លេសកំពុងមានការ អភិវឌ្ឍន៌យ៉ាងល្អប្រសើរ
នាំមកនូវផលប្រយោជន៌យូរអង្វែងសម្រាប់ប្រជាជននៃ ប្រទេសទាំងពីរ។
ក៏ក្នុងថ្ងៃទី៥កញ្ញា អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង San Francisco រដ្ឋ
Califolia (អាមេរិក) និងរដ្ឋអំណាចទីក្រុង San Francisco បានសហការរៀបចំ ពិធី បង្ហូតទង់ជាតិវៀតណាមនិងជប់លៀងបុណ្យជាតិទី២កញ្ញាផងដែរ។
មុននោះនាយប់ថ្ងៃទី១កញ្ញា នៅទីក្រុង Berlin បានប្រព្រឹត្តទៅរាត្រីជួប ប្រាស្រ័យ
សិល្បៈ ក្រោមចំណងជើងថា “ចង្វាក់ស្រុកកំណើត” ដោយគោល ដៅផ្សារភ្ជាប់សហ
គមន៌ និងសម្តែងមនោសញ្ចេតនាជាមួយស្រុកកំណើត ទឹកដីរបស់វៀតណាម៕