សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិវៀតណាមនៅបរទេស
(VOVworld) - នាយប់ថ្ងៃទី២៨ សីហា ស្ថានទូតវៀតណាមប្រចំនៅឥណ្ឌាបានរៀបចំ
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៩នៃទិវាបុណ្យជាតិវៀតណាម (ទី២ កញ្ញា ១៩៤៥
ទី២ កញ្ញា ២០១៤)។នៅទីនេះឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌាលោក Nguyen
Thanh Tan បានសង្កត់ធ្ងន់ថាវៀតណាមនិងឥណ្ដានឹងជំរុញកិច្ចសហប្រតិបតិ្តការទ្វេ
ភាគីឲ្យខ្លាំងក្លាថែមទៀត។
នារសៀលថ្ងៃនេះដែរ ស្ថានទូតវៀតណាមប្រចាំនៅន័រវេ ក៏បានរៀបចំពិធីរំលឹកខួប
អនុស្សាវរីយ៍ទិវាបុណ្យជាតិ។ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅន័រវេលោកស្រី Le Thi
Tuyet Mai បានអះអាងថា វៀតណាមជានិច្ចកាលប្រកៀកស្មាជាមួយន័រវេនិងសមាគម
ន៍អន្តរជាតិធានាឲ្យច្បាប់អន្តរជាតិបានគោរពនៅដំបន់និងលើពិភពលោក។
នាថ្ងៃដដែល អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Osaka ប្រទេសជប៉ុន បាន
រៀបចំពិធីជប់លៀងរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិ។ថ្លែងមតិនៅទីនេះ អគ្គកុង
ស៊ុលវៀតណាមប្រចាំនៅ Osaka លោក Tran Duc Binh បានសង្កត់ធ្ងន់លើសារសំខាន់
នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ក៏ដូចជាបណ្ដាជំហានអភិវឌ្ឍន៍យ៉ាងលឿនៗក្នុងកិច្ច
សហប្រតិបតិ្តការរវាងវៀតណាមនិងជប៉ុនក្នុងរយៈពេលកន្លងទៅ។
|
អគ្គកុងស៊ុលវៀតណាមប្រចាំនៅ Osaka លោក Tran Duc Binh ថ្លែងសន្ទរកថានៅពិធីរំលឹកខួបអនុស្សាវរីយ៍ (រូបថត៖TTXVN) |
ក៏ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៩នៃទិវាបដិវត្តន៍ខែសីហាទទួលបានជោគ
ជ័យនិងទិវាបុណ្យជាតិវៀតណាមដែរ នាព្រឹកថ្ងៃទី២៩សីហា ក្រុមកម្មាភិបាលនៃស្ថាន
ទូតវៀតណាមប្រចាំនៅកម្ពុជា និងដំណាងសមាគមជនវៀតណាម បានទៅអុជធូបនៅ
ស្ដបគោរពវិញ្ញាណខ័ណ្ឌកងទ័ពស្ម័គ្រចិត្តវៀតណាមនៅរាជធានីភ្នំពេញ៕