សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិអាមេរិកនិង២០ឆ្នាំវៀតណាម-អាមេរិកប្រក្រតីទំនាក់ទំនង
|
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិអាមេរិកនិង២០ឆ្នាំវៀតណាម-អាមេរិកប្រក្រតីទំនាក់ទំនង |
(VOV)_នាថ្ងៃទី៣ កក្កដា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និង
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានផ្ញើសារលិខិត អំណរសាទរ
ជូនចំពោះលោក Barack Obama ប្រធានាធិបតីអាមេរិក ក្នុងឱកាសរំលឹកខួប
អនុស្សាវរីយ៍លើកទី២៣៩ទិវាបុណ្យជាតិរបស់អាមេរិក។ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ក៏បានផ្ញើសារលិខិត អំណរសាទរ ជូនចំពោះ លោក
Joseph Biden ប្រធានព្រឹទ្ធិសភាអាមេរិក និងលោក John Boehner ប្រធានរដ្ឋសភា
អាមេរិក។ នាថ្ងៃនេះដែរ លោក Pham Binh Minh ឧបនាយ៦ករដ្ឋមន្ត្រីនិងជារដ្ឋ
មន្ត្រីការបរទេសវៀតណាមក៏បានផ្ញើសារលិខិត អំណរសាទរជូន ចំពោះ លោក
John Kerry រដ្ឋមន្ត្រីការបរទេសអាមេរិកផងដែរ។
នាថ្ងៃទី៣កក្កដាដដែល នៅទីក្រុងហាណូយ ក៏បានប្រព្រឹត្តទៅពិធីប្រគល់
រង្វាន់ នៃការប្រឡង និងតាំងពិព័រណ៍ទំនាក់ទំនងវៀតណាម-អាមេរិក និងប្រទេសអាមេរិក ផងដែរ៕