សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៦០ ទិវាប្រព្រៃណីសម្ព័ន្ធសមាគមយុវជនវៀតណាម


សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៦០ ទិវាប្រព្រៃណីសម្ព័ន្ធសមាគមយុវជនវៀតណាម  - ảnh 1
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៦០ ទិវាប្រព្រៃណីសម្ព័ន្ធសមាគមយុវជនវៀតណាម (VNA)

(VOVworld) – នារសៀលថ្ងៃទី ១២ កញ្ញា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅ
សន្និសីទកាសែតឧទ្ទេសនាមអំពីបណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើក
 ទី ៦០ ទិវាប្រពៃណីសម្ព័ន្ធសមាគមយុវជនវៀតណាម (ថ្ងៃទី ១៥ តុលា)។ ដោយ
 មានប្រធានបទ «មោទនភាពជាយុវជនវៀតណាម» បណ្ដាសកម្មភាពរំលឹក
ខួប ទិវាមានភាពសម្បូរបែបដូចជាពិធីគោរពទង់ជាតិការបំផុសចលនា
ប្រឡងប្រណាំងខ្ពស់និងទិវាបុណ្យ «ខ្ញុំស្រឡាញ់មាតុប្រទេសរបស់ខ្លួន» បាន
ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ កញ្ញាដល់ថ្ងៃទី ១៥ តុលា។ លោក Nguyen Phi Long
លេខាធិការមជ្ឈឹមសម្ព័ន្ធយុវជនបក្សកម្មុយនិស្តវៀតណាមនិងជាប្រធាន
សម្ព័ន្ធសមាគមយុវជនវៀតណាម បានឲ្យដឹងថា៖               

«បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៦០ ទិវាប្រពៃណីនៃសម្ព័ន្ធសមា
 គមនឹងបន្តឃោសនាទូលំទូលាយថែមទៀតអំពីប្រពៃណីរបស់យុវជនវៀតណាម
និងសម្ព័ន្ធសមាគមយុវជនវៀតណាម។ តាមរយៈសកម្មភាពនេះ យុវជននឹងមាន
 មោទនភាពអំពីប្រវត្តិសាស្ត្រ​ យល់បន្ថែមអំពីប្រពៃណីបដិវត្តន៍របស់យុវជនវៀត
 ណាមនិងសម្ព័ន្ធសមាគមយុវជនវៀតណាម។ ទន្ទឹមនឹងនោះ ជំរុញយ៉ាងខ្លាំង
បណ្ដាចលនាស្នេហារជាតិ ពង្រឹងនិងពង្រីកប្រព័ន្ធមូលដ្ឋាននិងសមត្ថភាពរបស់
 សម្ព័ន្ធសហគមន៍៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ