(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនង
ការទូតវៀតណាម-រ៉ូម៉ានី ស្ថានទូតវៀតណាប្រចាំនៅរ៉ូម៉ានីបានសហការជាមួយក្រ
សួង ការបរទេសរ៉ូម៉ានី រៀបចំពិធីជប់លៀងដោយរួមមានការបង្ហាញខ្សែភាពយន្ត
“រឿង របស់Pao” នៅរដ្ឋធានីប៊ុយកេរ៉េស នាថ្ងៃទី៧ មេសា។ពិធីនេះមានការចូល
រួមរបស់ មន្ត្រីក្រសួងការបរទេស តំណាងនៃក្រសួង ស្ថាប័នមួយចំនួននៃរ៉ូម៉ានី
ថ្នាក់ដឹកនាំ សមាគមមិត្តភាពនិងមិត្តភក្ដិរ៉ូម៉ានីរួមជាមួយតំណាងសហគមន៍ជននិង និស្សិតវៀតណាមនៅ រ៉ូម៉ានីទៀតផង។
ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរ៉ូម៉ានីលោក Tran Xuan Thuy
បានអះអាងថា តាំងពីពេលបង្កើតមក ទំនាក់ទំនងរវាងប្រទេសទាំង២បានឆ្លង
កាត់ រាល់ការសាកល្បងនិងអភិវឌ្ឍន៍លើវិស័យជាច្រើន។លោក បានថ្លែងអំណរ
គុណរដល់រដ្ឋាភិបាលនិងប្រជាជនរ៉ូម៉ានី ដោយបានគាំទ្រនិងជួយឧបត្ថម្ភប្រជាជន
វៀតណាមក្នុងបុព្វហេតុតស៊ូដណ្ដើមឯករាជ្យជាតិនិងកសាងប្រទេស ព្រមទាំង
ជឿជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំង២នឹងបន្តអភិវឌ្ឍន៍ដើម្បីផលប្រយោជន៍
នៃប្រជាជាតិទាំង២៕