សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាបុណ្យជាតិវៀតណាមនៅឯបរទេស
(VOV)_នាយប់ថ្ងៃទី ២៩ សីហា តាមម៉ោងវ៉ាស៊ីនតោន ស្ថានទូតវៀតណាម ប្រចាំនៅអាមេរិកបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ទិវាបុណ្យជាតិវៀតណាម (ទី២កញ្ញា)។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Nguyen Quoc Cuong បានអះអាងថា÷សព្វថ្ងៃ វៀតណាមបានក្លាយទៅជាទីផ្សារសកម្ម ដោយមានចំនួនប្រជាជនជិត៩០លាននាក់ និងកំពុងប្តេជ្ញាចិត្តជំរុញខ្លាំងការផ្លាស់ប្តូរថ្មីលើគ្រប់វិស័យ ធ្វើសមាហរណកម្មអន្តរជាតិ ដើរតួនាទីកាន់តែសកម្ម ម្ចាស់ការមានការទទួលខុសត្រូវក្នុងតំបន់និងលើពិភពលោកទាំងមូល។ ស្ដីពីទំនាក់ទំនងវៀតណាមនិងអាមេរិក ឯកអគ្គរដ្ឋទូត Nguyen Quoc Cuong បានអះអាងថា÷ទំនាក់ទំនងវៀតណាមនិងអាមេរិក ត្រូវបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។ តាមនាងអោយរដ្ឋាភិបាលអាមេរិក ឧបការីស្ដីទី របស់រដ្ឋមន្ត្រីការបរទេសអាមេរិក Scot Marciel បានសម្ដែងជំនឿជឿជាក់ទៅលើការអភវិឌ្ឍន៍ដ៏ល្អប្រសើរ ក្នុងទំនាក់ទំនងដៃគូលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ នាពេលខាងមុខនេះ។
ក៏ក្នុងថ្ងៃនេះដែរ នៅទីក្រុង Pretoria ស្ថានទូតវៀតណាម ប្រចាំនៅអាហ្វ្រីកខាងត្បូង បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៦៨ នៃទិវាបុណ្យជាតិវៀតណាម ដ៏អធិកអធម។
រសៀលថ្ងៃទី៣០សីហា ស្ថានទូតវៀតណាមប្រចាំនៅចិនក៏បានរៀបចំពិធីរំលឹក ខួបអនុស្សាវរីយ៍ លើកទី៦៨ នៃទិវាបុណ្យជាតិវៀតណាមផងដែរ៕