សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីកងកម្លាំងនគរបាលប្រជាជននៅបរទេស

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីកងកម្លាំងនគរបាលប្រជាជននៅបរទេស - ảnh 1
ទិដ្ឋភាពនៃពិធីរំលឹកខួបអនុស្សាវរីយ៍នៅស្ថានទូតវៀតណាមប្រចាំនៅអាមេរិក

(VOVworld) - នាថ្ងៃទី១៨ សីហា ស្ថានទូតវៀតណាមប្រចាំនៅអាមេរិកបានរៀបចំ
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីរបស់កងកម្លាំងនគរបាលប្រជា
ជននិងលើកទី១០ទិវាប្រជាជនទាំងមូលការពារសន្តិសុខមាតុប្រទេស។ថ្លែងមតិ
នៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Pham Quang Vinh បាន
អះអាងថា កងកម្លាំងនគរបាលប្រជាជនបានសកម្មធ្វើសមាហរណកម្មអន្តរជាតិ
ចូលរួមកាន់តែស៊ីជំរៅក្នុងអង្គការតំបន់និងអន្តរជាតិ។គិតមកដល់ពេលនេះ វៀត
ណាមបានមានទំនាក់ទំនងសហប្រតិបតិ្តការលើវិស័យសន្តិសុខ អនុវត្តច្បាប់ជា
មួយប្រទេសនិងតំបន់ដែនដីចំនួន៥៥ និងចូលរួមអង្គការ វេទិការ សហប្រតិបតិ្ត
ការអន្តរជាតិចំនួន២២។

នាយប់ថ្ងៃទី១៩ សីហា ស្ថាប័នតំណាងរបស់ក្រសួងនគរបាលវៀតណាមប្រចាំ
នៅម៉ាឡេស៊ី ក៏បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ដូចគ្នាដែរ។នៅទីនេះ ឯក
អគ្គ រដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីលោក Pham Cao Phong បានឲ្យដឹងថា
ទំនាក់ទំនងរវាងក្រសួងគរបាលវៀតណាមនិងក្រសួងមហាផ្ទៃម៉ាឡេស៊ីបាន
អភិវឌ្ឍន៍ដោយឥតឈប់ឈរ។នាបច្ចុប្បន្ន ភាគីទាំងពីរកំពុងឆ្ពោះទៅការចុះហត្ថ លេខាលើអនុស្សរណៈយោគយល់ស្ដីពីកិច្ចសហប្រតិបតិ្តការបង្ការប្រឆាំងបទ
ល្មើសឆ្លងដែន និងកិច្ចព្រមព្រៀងទ្វេភាគីស្ដីពីការបង្ការប្រឆាំងការជួញដូរមនុស្ស
ដើម្បីសន្តិសុខនិងសុវត្ថិភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។

មុននោះ នាយប់ថ្ងៃទី១៨ សីហា ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូងនិង
ប្រចាំនៅគុយបាក៏បានរៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ព្រឹត្តិការណ៍នេះ
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ