សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧៤ទិវាបុណ្យឯករាជ្យជាតិវៀតណាមនៅសហរដ្ឋអាមេរិកនិងអេហ្ស៊ីប

(VOVWORLD) - នាថ្ងៃទី១១ខែកញ្ញា ស្ថានទូតវៀតណាមប្រចាំសហរដ្ឋ អាមេរិកបានរៀបចំ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧៤ទិវាបុណ្យឯករាជ្យជាតិវៀតណាម។ 
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧៤ទិវាបុណ្យឯករាជ្យជាតិវៀតណាមនៅសហរដ្ឋអាមេរិកនិងអេហ្ស៊ីប - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាមេរិកលោក Ha Kim Ngoc (នៅកណ្ដាល) ជាមួយបណ្ដាតំណាងចូលរួមពិធីរំលឹកខួប

  ថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមលោក Ha Kim Ngoc បានវាយតម្លៃថា ទំនាក់ ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអាមេរិក កំពុងមានការរីក ចម្រើនយ៉ាងសកម្មនិងខ្លាំងក្លាលើវិស័យសហប្រតិបតិ្តការសំខាន់ទាំង៩ ដោយ ឈរលើមូលដ្ឋាននៃការយល់ដឹងនិងការគោរពឯករាជ្យ អធិបតេយ្យភាព បូរណ ភាពដែនដីនិងរបបនយោបាយរបស់គ្នាទៅវិញទៅមក។ វៀតណាមនិងអាមេរិក ចែករំលែកផលប្រយោជន៍យុទ្ធសាស្ត្រក្នុងការដោះស្រាយបញ្ហាអន្តរជាតិនិង តំបន់ ជាពិសេសគឺក្នុងការពង្រឹងសន្តិភាព សន្តិសុខ កិច្ចសហប្រតិបត្តិការ និង សណ្ដាប់ធ្នាប់ដោយឈរលើច្បាប់នៅមហាសមុទ្រឥណ្ឌានិងអាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជាក្នុងការធានាសុវត្ថិភាពនិងសេរីភាពខាងនាវាចរណ៍ អាកាសចរណ៍និង សកម្មភាពសេដ្ឋកិច្ចស្របច្បាប់នៅសមុទ្រខាងកើតផងដែរ។

        នាយប់ថ្ងៃទី១២ ខែកញ្ញា ស្ថានទូតវៀតណាមប្រចាំអេហ្ស៊ីបបានរៀបចំពិធី រំលឹកខួបអនុ ស្សាវរីយ៍លើកទី៧៤ទិវាបុណ្យឯករាជ្យជាតិវៀតណាម។ ថ្លែងនៅ ទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមលោក Tran Thanh Cong បានវាយតម្លៃចំពោះ យថាទស្សន៍សហប្រតិបតិ្តការសេដ្ឋកិច្ចរវាងវៀតណាមនិងអេហ្ស៊ីប នាពេលខាង មុខ។ លោកឯកអគ្គរដ្ឋទូតចាត់ទុកថា អេហ្ស៊ីបមានឧត្តមភាពក្នុងវិស័យកសិកម្ម និងប្រេងឧស្ម័ន ហើយនេះជាវិស័យដែលសហគ្រាសវៀតណាមអាចជំរុញកិច្ច សហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយជាមួយបណ្ដាដៃគូអេហ្ស៊ីប ព្រមទាំងត្រូវការ ក្ដាប់ជាប់ឱកាសដើម្បីនាំទំនិញ វៀតណាមជ្រៀតចូលទីផ្សារអេហ្ស៊ីបនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ