សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ឆ្នាំទិវាបង្កើតកងទ័ពប្រជាជនវៀតណាម

(VOVWORLD) - នាថ្ងៃទី២១ ខែធ្នូ មន្ទីរវប្បធម៌និងកីឡាទីក្រុងហូជីមិញ បានរៀបចំការ ប្រកួតរត់ម៉ារ៉ាតុងសម្រាប់កម្លាំងប្រដាប់អាវុធនិងការប្រកួតរត់ម៉ារ៉ាតុង សម្រាប់សិស្សានុសិស្សទីក្រុងក្នុងឆ្នាំសិក្សា២០១៩-២០២០។
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ឆ្នាំទិវាបង្កើតកងទ័ពប្រជាជនវៀតណាម - ảnh 1ការ ប្រកួតរត់ម៉ារ៉ាតុងសម្រាប់កម្លាំងប្រដាប់អាវុធនិងការប្រកួតរត់ម៉ារ៉ាតុងសម្រាប់សិស្សានុសិស្សទីក្រុងក្នុងឆ្នាំសិក្សា២០១៩-២០២០ (រូបថត៖ tphcm.gov.vn)

  ចូលរួមព្រឹត្តិ ការណ៍ទាំងពីរនេះមានមនុស្សចំនួន១៨០០នាក់ រួមមានកងកម្លាំងប្រដាប់ អាវុធនានានិងសិស្សានុសិស្សទូទាំងទីក្រុង។ សកម្មភាពនេះគឺសំដៅអបអរ សាទរខួបលើកទី៧៥ឆ្នាំទិវាបង្កើតកងទ័ពប្រជាជន វៀតណាម រំលឹកខួប៣០ ឆ្នាំទិវាបុណ្យការពារជាតិរបស់ប្រជាជនទាំងមូល រំលឹកខួប៧៣ឆ្នាំទិវា ប្រទេសជាតិទាំងមូលចូលរួមតស៊ូ រំលឹកខួប៥៩ឆ្នាំទិវាបង្កើតរណសិរ្ស ប្រជាជាតិរំដោះភាគខាងត្បូង ព្រមទាំងអំពាវនាវអោយប្រជាជនទីក្រុង ហូជីមិញទាំងមូល សិក្សារៀនសូត្រ ហាត់ពត់លត់ដំខ្លួនតាមគំរូរបស់លោក ប្រធានហូជីមិញផងដែរ។

        មុននោះ នាយប់ថ្ងៃទី២០ ខែធ្នូ នៅទីក្រុង Thai Nguyen ក្រសួងការពារ ប្រទេសវៀតណាមបានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Thai Nguyen និងក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមរៀបចំពិព័រណ៍ “សមិទ្ធិ ក្នុងការងារកសាងខឿនការពារជាតិរបស់ប្រជាជនទាំងមូល កសាងកង កម្លាំងប្រដាប់អាវុធប្រជាជន” និងពិព័រណ៍ពាណិជ្ជកម្ម Viet Bac ឆ្នាំ២០១៩។ នេះជាព្រឹត្តិការណ៍សេដ្ឋកិច្ច នយោបាយសង្គមដ៏សំខាន់សំដៅអបអរសាទរ ខួបលើកទី៣០ឆ្នាំទិវាបុណ្យការពារជាតិរបស់ប្រជាជនទាំងមូល និងលើក ទី៧៥ឆ្នាំទិវាបង្កើតកងទ័ពប្រជាជនវៀតណាម ហើយរួមចំណែកឃោសនា លើកទឹកចិត្ត ពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស រដ្ឋនិងកងទ័ព ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ