សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៨៧ទិវាប្រពៃណីរណសិរ្យមាតុភូមិវៀតណាម

(VOVWORLD) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨៧ទិវាប្រពៃណីរណសិរ្យមាតុភូមិវៀតណាម នារសៀលថ្ងៃទី១៦ វិច្ឆិកា  ជនរួមជាតិជាជនជាតិ Jarai នៅភូមិTriel ឃុំព្រំដែន Ia Pnon ស្រុក Duc Co ខេត្ត  Gia Lai បានរៀបចំមហោស្រពមហាសាមគ្គីជាតិ។ 
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៨៧ទិវាប្រពៃណីរណសិរ្យមាតុភូមិវៀតណាម - ảnh 1សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៨៧ទិវាប្រពៃណីរណសិរ្យមាតុភូមិវៀតណាម 

          ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨៧ទិវាប្រពៃណីរណសិរ្យមាតុភូមិវៀតណាម នារសៀលថ្ងៃទី១៦ វិច្ឆិកា  ជនរួមជាតិជាជនជាតិ Jarai នៅភូមិTriel ឃុំព្រំដែន Ia Pnon ស្រុក Duc Co ខេត្ត  Gia Lai បានរៀបចំមហោស្រពមហាសាមគ្គីជាតិ។ នៅទីនេះ អនុប្រធានគណៈកម្មាធីការមជ្ឈឹមរណសិរ្សមាតុភភូមិវៀតណាម លោកស្រី Truong Thi Ngoc Anh មានគោលបំណងថា៖ ជនរួមជាតិជាជនជាតិ Jarai នៅភូមិ Triel និយាយដោយឡែក និងជនរួមជាតិជនជាតិផ្សេងៗ នៅខេត្ត Gia Lai និយាយរួម បន្តពង្រីកស្មារតីមហាសាមគ្គីជាតិ អនុវត្តល្អភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច ធានាការពារជាតិសន្តិសុខ។ 

          នាថ្ងៃទី១៦វិច្ឆិកា នៅភូមិHa Thanh ឃុំ Tuong Son ស្រុក Thanh ha ខេត្ត Ha Tinh បានរៀបចំមហោស្រពមហាសាមគ្គីជាតិ។ មហោស្រពនេះបានប្រជាជនភូមិ Ha Thanh រៀបចំឡើងសំដៅរួមចំណែកផ្សព្វផ្សាយ អប់រំ លើកកំពស់ចំណេះដឹងរបស់ប្រជាជនគ្រប់ស្រទាប់អំពីគោលការណ៍ គោលមាគា៍របស់បក្ស គោលនយោបាយរបស់រដ្ឋស្ដីអំពីមហាសាមគ្គីជាតិ។ក៏ក្នុងថ្ងៃដដែល ខេត្ត Hau Giang ក៏បានរៀបចំមហោស្រពមហាសាមគ្គីជាតិឆ្នាំ២០១៧ផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ