សកម្មភាពរំលឹកទិវាគ្រូពេទ្យវៀតណាមថ្ងៃទី២៧កុម្ភៈលើទូទាំងប្រទេស

សកម្មភាពរំលឹកទិវាគ្រូពេទ្យវៀតណាមថ្ងៃទី២៧កុម្ភៈលើទូទាំងប្រទេស - ảnh 1
លោក Vo Van Thuong អញ្ជើញទៅសាកសួរសុខទុក្ខនៅមន្ទីរពេទ្យ K


(VOVworld)-នារសៀលថ្ងៃទី២៤កុម្ភៈ ប្រធានគណៈកម្មាធិការឃោសនានិងអប់រំ 
មជ្ឈឹមលោក Vo Van Thuong បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរ ចំពោះ
គណៈដឹកនាំ កម្មាភិបាល គ្រូពេទ្យនៅមន្ទីរពេទ្យ K មជ្ឈឹម ក្នុងឱកាសទិវា គ្រូពេទ្យ
វៀតណាមថ្ងៃទី២៧កុម្ភៈ។ នៅទីនេះ លោក Vo Van Thuong បានលើក ច្បាស់ថា រាល់ការខំប្រឹងប្រែងរបស់មន្ទីរពេទ្យបានរួមចំណែកក្នុងការលើកកំពស់ គុណភាព
ការងារថែរក្សានិងការពារសុខភាពប្រជាជន។ នៅក្នុងឱកាសនេះដែរ លោក Vo Van
Thuong បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនអំណោយ សម្រាប់អ្នកជំងឺជា
កុមារនៅមន្ទីរពេទ្យ K ផងដែរ។

        ក្នុងថ្ងៃដដែល មន្ទីសុខាភិបាលហាណូយ បានរៀបចំពិធីរំលឹកទិវាគ្រូពេទ្យ វៀតណាមនិងបំផុសចលនាប្រឡងប្រណាំងឆ្នាំ២០១៦ក្នុងផ្នែកទាំងមូល។ តាម​នោះក្នុងឆ្នាំ២០១៦នេះ ផ្នែកសុខាភិបាលហាណូយនឹងផ្តោតសំខាន់លើការងារ លើកកំពស់ប្រសិទ្ធិភាពកិច្ចការសុខាភិបាលបំរុងបង្ការ ម្ចាស់ការបង្ការប្រឆាំងនឹង អាសន្នរោគជាដើម។

        ក្នុងឱកាសនេះដែរ ក្រុមហ៊ុន Toyota វៀតណាមបានរួមសហការជាមួយ
អង្គការ VinaCapital Foundation របស់អាមេរិករៀបចំពិធីប្រគល់ រថយន្តសង្គ្រោះ  ក្នុងតម្លៃជាង២ពាន់លានវៀតណាមដុងសម្រាប់មន្ទីរពេទ្យចំនួន៦កន្លែងនៅខេត្ត Ha Giangភាគខាងជើងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ