សកម្មភាពរំលឹកទិវាគ្រួសារវៀតណាមថ្ងៃទី២៨មិថុនា
|
សកម្មភាពរំលឹកទិវាគ្រួសារវៀតណាមថ្ងៃទី២៨មិថុនា |
(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី១៥នៃទិវាគ្រួសារវៀតណាមថ្ងៃទី២៨មិថុនា
ចាប់ពីថ្ងៃទី១៤មិថុនារហូតដល់ថ្ងៃទី២៨មិថុនានៅទីក្រុងហាណូយបានប្រព្រឹត្តទៅ
ព្រឹត្តិការ ស្តីពី “មានកន្លែងមួយសម្រាប់វិលត្រឡប់នោះគឺផ្ទះ”។នេះជាបណ្តាសកម្ម
ភាពដែល បានប្រព្រឹត្តទៅនៅទូទាំងទីក្រុងហាណូយដោយមានកម្មវិធីវិសេសវិសាល
ជាច្រើនដូចជា “ស្ថានីយ៍ផ្សាភ្ជាប់សេចក្តីស្រឡាញ់” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី
១៤ ដល់ថ្ងៃទី១៦មិថុនានៅទីកន្លែងចំនួន៣នោះគឺ អាកាសយានដ្ឋានអន្តរជាតិ Noi
Bai មាត់បឹង Hoan Kiem និងនៅអាស័យដ្ឋានតាំងពិព័រណ៍ Van Ho តាមរយៈការ
បង្កើតស្ថានីយ៍ទូរស័ព្ទ ចល័ត ហើយតួរអង្គចូលរួមកម្មវិធីនឹងបានសម្តែងមនោ
សញ្ចេតនារបស់ខ្លួនដោយការ ទូរស័ព្ទទៅកាន់គ្រួសារ។ ជាពិសេសនាយប់ថ្ងៃទី២៨
មិថុនា នៅអាស័យដ្ឋានតាំងពិព័រណ៍ Van Ho នឹងប្រព្រឹត្តទៅកម្មវិធីសិល្បៈក្រមប្រ
ធានបទ “មានកន្លែងមួយសម្រាប់វិលត្រឡប់ នោះគឺផ្ទះ” ។ ក្នុងក្រខ័ណ្ឌនៃសកម្ម
ភាពរំលឹកទិវាគ្រួសារវៀតណាមថ្ងៃទី២៨មិថុនានោះ ការតាំងពិព័រណ៍ដោយប្រធាន
បទ “គ្រួសារវៀតណាមកក់ក្តៅ”បានរៀបចំឡើង នៅមជ្ឈមណ្ឌលតាំងពីព័រ ណ៍វប្ប
ធម៌សិល្បៈវៀតណាម។ ទស្សនាការតាំងពិព័រណ៍នេះ អ្នកស្រី Nguyen Thanh Xuan
ទស្សនិកជនម្នាក់នៅទីក្រុងហាណូយបានចែករំលែកថា៖
“ក្នុងចំណោមរូបថតតាំងបង្ហាញនៅទីនេះ ខ្ញុំចាប់អារម្មណ៍បំផុតគឺរូបថតទិដ្ឋភាពលា
គ្រួសាររបស់យុទ្ធជននៅកោះ Truong Sa ឬរូបខ្លះស្តីពីគ្រួសារមួយទាំងបីជំនាន់ រស់
នៅ ជួបជុំគ្នា។ ខ្ញុំទស្សនាហើយឃើញថា រូបថតទាំងអស់នេះជានិមិត្តរូបអំពីសុភ
មង្គមក្នុងគ្រួសារ ហើយសង្ឈឹមថា មានគ្រួសារសុភមង្គមជាច្រើននឹងរួមចំណែកចូល
ក្នុងការធ្វើឲ្យសង្គមស្រស់ ស្អាត មនុស្សមានសុភមង្គល ជីវភាពរស់នៅសុខសាន្ត ។
នោះជាបំណងប្រាថ្នារបស់ មនុស្សគ្រប់រូប”៕